យ៉ាងហោចណាស់ អ្នកនឹងមានផ្ទះចំនួនប៉ុន្មានក្នុងជីវិតនេះ?

  • 2022-03-10 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​ស្បែក​ជើង​ដែល​អ្នក​ចង់​ពាក់​បំផុត ដើម្បី​ដឹង​ពី​ចំនួន​ផ្ទះ​ដែល​​អ្នក​នឹង​មាន​ក្នុង​ជីវិត​នេះ។

​រូប A

​អ្នក​មាន​​ផ្ទះ​ចំនួន​២ ក្នុង​ជីវិត​របស់​អ្នក។ ​អ្នក​ប្រឹង​ប្រែង​ធ្វើការ និង​ដឹង​បី​របៀប​ប្រមូល​ហិរញ្ញវត្ថុ។ ដូច្នេះ​ហើយ ​វា​​អាចទៅ​រួច​ដែល​ថា​អ្នក​​នឹង​មាន​ផ្ទះ​ចំនួន​២។ នៅពេល​អ្ន​ក​​ចាស់​ទៅ ​អ្នក​មាន​ជីវិត​ពោរពេញ​ដោយ​ភាព​រុង​រឿង មិន​លំបាក ​ឬ​ទាម​ទារ​ច្រើន​ឡើយ។

​រូប B

​​យ៉ាង​ហោច​ណាស់ អ្នក​ក៏​មាន​ផ្ទះ​១​ផង​ដែរ។ អ្នក​ជា​មនុស្ស​ត្រូវ​​ការ​ភាព​ស្ងប់​ស្ងាត់ ​ចូលចិត្ត​អ្វី​ដែល​ខ្លួន​ឯង​មាន ដូច្នេះ​ហើយ ​បន្ទាប់​ពី​សន្សំ​លុយ​បានច្រើន​ហើយ ​អ្នក​នឹង​មាន​ផ្ទះ​ដូច​ការ​រំពឹង​ទុក។

រូប C

​យ៉ាង​តិច​ណាស់ ​អ្នក​ក៏​មាន​ផ្ទះ​ចំនួន​៣​ផង​ដែរ។ អ្នក​ជា​មនុស្ស​មាន​ទេពកោសល្យ មហិច្ចតា យ៉ាង​ណា​ក្តី​​នៅពេល​​វ័យ​ក្មេង អ្នក​ច្រើន​តែ​ជួប​រឿង​ពិបាក​ច្រើន និង​ឧបសគ្គ។ ​ទោះ​ជា​ជួប​ព្យុះ​ភ្លៀង​ច្រើន​ក៏ដោយ អ្នក​មិន​ងាយ​ដួល​ឡើយ ​ហើយ​ទាំង​នេះ​បាន​ជម្រុញ​អ្នក​ឲ្យ​បន្ត​ធ្វើការ​យ៉ាង​ប្រឹង​ប្រែង និង​សមិទ្ធិផល​ជា​ទី​គាប់​ចិត្ត។

​រូប D

យ៉ាង​តិច​ណាស់ ក៏​អ្នក​មាន​ផ្ទះ​ចំនួន 2-3 ​ផង​ដែរ។ ​ដើម​ឡើយ អ្នក​ជួប​រឿង​លំបាក​ហើយ​ត្រូវ​ជម្នះ​ឧបសគ្គ​ច្រើន​នៅ​កន្លែង​ការងារ។ ​យ៉ាង​ណា​ក្តី ​ក្រោយ​សន្សំ​លុយ​បាន​ច្រើន​ហើយ អ្នក​នឹង​មាន​ផ្ទះ​តូច​ល្មម​មួយ។ បន្ទាប់​មក ​អ្នក​នឹង​​រក​លុយ​ទិញ​បា​ន​ផ្ទះ​ធំ​មួយ​ទៀត។ ​លុះ​ដល់​ពេល​ចាស់​ទៅ​ អ្នក​រក​ទិញ​ផ្ទះ​​មួយ​ទៀត​ទុក​ពេល​ចូល​និវត្តន៍។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម