ច្បាប់កូវីដថ្មី៖ មិនចាំបាច់ពាក់ម៉ាស់នៅក្នុងថ្នាក់រៀន និងរោងកុនទៀតទេ
- 2022-03-02 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់កូវីដថ្មី៖ មិនចាំបាច់ពាក់ម៉ាស់នៅក្នុងថ្នាក់រៀន និងរោងកុនទៀតទេ
ច្បាប់ស្តីពីការពាក់ម៉ាស់ត្រូវបានបន្ធូរបន្ថយម្តងទៀត ហើយមិនត្រូវបានទាមទារឲ្យពាក់ទៀតទេនៅក្នុងថ្នាក់រៀន និងទីកន្លែងមួយចំនួនដូចជាសារមន្ទីរ និងរោងកុនជាដើម។ ប៉ុន្តែពួកគេនឹងនៅតែតម្រូវឲ្យពាក់នៅតាមហាង ហាងកែសម្ផស្ស ហាងកាត់សក់ កន្លែងថែទាំសុខភាព និងនៅលើការធ្វើដំណើរសាធារណៈ។
រាជរដ្ឋាភិបាលវេលស៍បាននិយាយថា៖ បទប្បញ្ញត្តិទាំងអស់អាចត្រូវបានលុបចោលទាំងស្រុងនៅចុងខែមីនា ខណៈពេលដែលច្បាប់កូវីដឥឡូវនេះត្រូវបានបន្ធូរបន្ថយយ៉ាងច្រើន ចំពេលដែលអត្រានៃករណីឆ្លងកូវីដមានការធ្លាក់ចុះ។
រដ្ឋមន្ត្រីទីមួយលោក Mark Drakeford បាននិយាយថាការការពារដែលនៅសល់គឺជាសមាមាត្រទៅនឹងស្ថានភាពសុខភាពសាធារណៈ និងហានិភ័យនៃមេរោគឆ្លង ហើយគាត់បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង ការលះបង់ទាំងអស់របស់អ្នកគ្រប់គ្នាបានធ្វើឲ្យករណីនៃមេរោគឆ្លងកំពុងធ្លាក់ចុះ ដូច្នេះវាជាពេលវេលាដ៏ល្អដើម្បីបន្ធូរបន្ថយទៅលើច្បាប់នៃកូវីដ។
ការផ្លាស់ប្តូរចុងក្រោយនេះធ្វើឡើងបន្ទាប់ពីការលុបចោលការឆ្លងកូវីដនៅកន្លែង និងព្រឹត្តិការណ៍ធំៗកាលពីថ្ងៃទី ១៨ ខែកុម្ភៈ។ ទោះបីជាមានការបន្ធូរបន្ថយក៏ដោយ មេដឹកនាំសាសនានៅទូទាំងប្រទេសវេលស៍បាននិយាយថា អ្នកគោរពបូជាសាសនានៅតែតម្រូវឲ្យបន្តពាក់ម៉ាស់។
នៅក្នុងប្រទេសអង់គ្លេសច្បាប់កូវីដទាំងអស់ត្រូវបានបញ្ចប់ដែលជាផ្នែកមួយនៃ «ផែនការរស់នៅជាមួយកូវីដ» របស់ លោកនាយករដ្ឋមន្ត្រី Boris Johnson។ ហើយនៅក្នុងប្រទេសស្កុតឡេនវិញ ច្បាប់ភាគច្រើននឹងត្រូវបញ្ចប់នៅថ្ងៃទី ២១ ខែមីនា៕
ចុចអានបន្ដ៖ មូលហេតុចម្បងដែលទិវាសិទ្ធិនារីនៅតែមានសារសំខាន់បំផុត និងត្រូវតែបន្ដប្រារព្ធធ្វើឡើង