បុរសម្នាក់យកប្រពន្ធ ២៧នាក់ដើម្បីយកបណ្ណការ ហើយដាក់មេផាយ
- 2022-02-24 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់យកប្រពន្ធ ២៧នាក់ដើម្បីយកបណ្ណការ ហើយដាក់មេផាយ
បុរសវ័យ ៦៥ឆ្នាំ មកពីប្រទេសឥណ្ឌាបានរៀបការជាមួយនារីសរុបទាំងអស់ ២៧នាក់ក្នុងរយៈពេល ៤៣ឆ្នាំ ហើយទើបតែត្រូវគេចាប់បានកាលពីពេលថ្មីៗនេះ។ កាលពីថ្ងៃទី ២៣ ខែកុម្ភៈកន្លងទៅនេះ បណ្ដាញព័ត៌មាន SCMP បានរាយការណ៍ថា បុរសឈ្មោះ Ramesh Chandra Swain អាយុ ៦៥ឆ្នាំ មកពីរដ្ឋ Orissa ប្រទេសឥណ្ឌាត្រូវបានប៉ូលិសចាប់ក្រោយពេលត្រូវប្រពន្ធទី ២៧ប្ដឹងថា លោកបានបោកប្រាស់នារីៗជាច្រើនរូប។
ប៉ូលិសទទួលបន្ទុករឿងនេះ បានលាន់មាត់ថា៖ ពួកខ្ញុំក៏មិននឹកស្មានថា តួរលេខដែលបុរសនេះបោកគេគឺច្រើនដល់ថ្នាក់នេះដែរ។ មុននោះដែរ ជនខិលខូចខាងលើត្រូវបានចាប់ខ្លួននៅរដ្ឋ Orissa តែលោកទទួលស្គាល់ថាលោករៀបការនឹងនារីតែ ១៤នាក់តែប៉ុណ្ណោះ។ ដើម្បីគេចពៅប្រពន្ធទាំង២៧នាក់របស់ខ្លួន Swain បានប្រាប់ពួកគេថាខ្លួនគឺជាពេទ្យម្នាក់ហើយតម្រូវទៅធ្វើបេសកម្មជាញឹកញាប់ កុំឲ្យពួកគេសង្ស័យ។ លោកតែងតែរកគោលដៅដែលជាស្ត្រីមេម៉ាយដើម្បីរៀបការ ត្បិតស្ត្រីមេម៉ាយនៅឥណ្ឌាត្រូវអ្នកផងមិនឲ្យតម្លៃ ទើបពួកគេត្រូវរកស្វាមីថ្មីមកមួយទៀត។ នេះគឺជាមូលហេតុដែល Swain អាចរកប្រពន្ធបានច្រើន។
បុរសខាងលើតែងឲ្យប្រពន្ធរបស់ខ្លួនវេរលុយបណ្ណការឲ្យខ្លួនមុនពេលរៀបការ ដោយពេលខ្លះការបានប៉ុន្មានថ្ងៃលោកក៏បាត់ខ្លួន ឬបាត់ខ្លួនមុនការតែម្ដងក៏មាន។ លើកចុងក្រោយនេះ ប្រពន្ធទី២៧ចាប់បានលោកកំពុងទាក់ទងនារី៣នាក់ ទើបប្ដឹងប៉ូលិស។ ប៉ូលិសរកឃើញលោកមានគណនីធនាគារចំនួន ១៤ កាតធនាគារចំនួន ១១ និងអត្តសញ្ញាណបណ្ណ៥៕