ចំណុចទាំងប៉ុន្មាននេះនឹងប្រាប់បានថា តើគេគ្រាន់តែចូលចិត្ត ឬក៏គេពិតជាស្រឡាញ់អ្នក?

  • 2022-02-20 13:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលអ្នកមានអារម្មណ៍ស្នេហាទៅលើនរណាម្នាក់ អ្នកប្រហែលជាគិតថាតើគេម្នាក់នោះមានអារម្មណ៍បែបណាចំពោះអ្នក ថាតើជាប្រភេទស្រលាញ់ឬគ្រាន់តែចូលចិត្ត? ចំណុចខាងក្រោមនេះ យើងនឹងធ្វើការបកស្រាយដល់អ្នក អ្នកអាចវែកញែកបានថាគេគិតបែបណាចំពោះអ្នកបើសិនជាគេស្រលាញ់អ្នក។

១. ទទួលបានដំណឹងពីអ្នក

បុរសម្នាក់នោះចាប់អារម្មណ៍នឹងអ្នក គេនឹងចាប់ផ្តើមមានអាការៈអៀន បេះដូងលោតញាប់ មុខឡើងក្រហមដូចមនុស្សស្រីអញ្ចឹងដែរ បញ្ជាក់បានថាគាត់ស្រលាញ់អ្នកហើយ។

២. នៅពេលដែលអ្នកមិនស្រួលខ្លួន

បុរសនោះមិនបានត្រឹមតែសួរនាំថាអ្នកយ៉ាងណាហើយ តែផ្ទុយទៅវិញ គាត់នឹងនៅក្បែរអ្នក ចង់ដឹងថាអ្នកធូរស្បើយហើយឬនៅ។

៣. ចងចាំរឿងគ្រប់យ៉ាង

នៅជាមួយគ្នាពេលវេលាណាក៏គាត់ចាំមិនភ្លេច មិនថាធ្លាប់ទៅកន្លែងណា ញ៉ាំអីជាមួយគ្នា អ្នកមិនចូលចិត្តញ៉ាំអ្វី គឺគាត់ចាំទាំងអស់ ជាពិសេសថ្ងៃសំខាន់សម្រាប់អ្នកនឹងគាត់។

៤. ក្នុងកាបូបរបស់គាត់

សម្រាប់អ្នកដែលគ្រាន់តែចូលចិត្តអ្នក គាត់អាចនឹងមានត្រឹមតែស្រោមអនាម័យ តែបុរសដែលស្រលាញ់អ្នកពិត គាត់មានដូចជារបស់ដែលអ្នកតែងតែត្រូវការជាប្រចាំ ដូចជាក្រដាសជូតមាត់ ប្រដាប់ចងសក់ជាដើម។

៥. ចំណុចអាក្រក់អ្នក

នៅពេលដែលអ្នកឈ្លោះគ្នាជាមួយមនុស្សដែលចូលចិត្តអ្នក សូម្បីតែរឿងអាក្រក់តូចមួយ ក៏គាត់អាចសុំអ្នកចែកផ្លូវ។ សម្រាប់បុរសដែលស្រលាញ់អ្នក គាត់មិនខ្វល់ថាជាកំហុសនរណានោះទេ គាត់តែងតែអធ្យាស្រ័យអោយអ្នកជានិច្ច។

៦. ខ្សែភ្នែករបស់គាត់

អ្នកផ្សេងអ្នកអាចមានការសង្ស័យច្រើន តែសម្រាប់អ្នកដែលស្រលាញ់អ្នក គាត់បង្ហាញថាក្នុងកែវភ្នែករបស់គាត់មានតែអ្នកម្នាក់គត់។

រូបភាព៖ Pinterest

ប្រភព៖ tagsis ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម