WHO៖ និយាយថា ការឆ្លើយតបទៅនឹងកូវីដជាសាកលបានបង្កើតកាកសំណល់យ៉ាងច្រើន
- 2022-02-06 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WHO៖ និយាយថា ការឆ្លើយតបទៅនឹងកូវីដជាសាកលបានបង្កើតកាកសំណល់យ៉ាងច្រើន
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បរិមាណនៃកាកសំណល់ដែលបង្កឡើងដោយជំងឺរាតត្បាតកូវី-១៩ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់បរិស្ថាន និងសុខភាពមនុស្សនៅលើពិភពលោក។
ទីភ្នាក់ងារនៃអង្គការនេះបានបង្ហាញថា ការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រដូចជា ម្ជុល បានបង្កគ្រោះថ្នាក់ដល់សុខភាព ខណៈពេលដែលការកើនឡើងនៃកាកសំណល់ប្លាស្ទិកកំពុងតែរឹតបន្តឹងការគ្រប់គ្រងកាកសំណល់យ៉ាងខ្លាំងដែរ។
នៅក្នុងរបាយការណ៍របស់ខ្លួន អង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ទាំងអស់ ឲ្យផលិតសម្ភារៈដែលផលិតចេញពីជីវៈចម្រុះ ដើម្បីកាត់ន្ថយសារជាតិគីមីឲ្យបានកាន់តែច្រើន និងជាមួយការវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយទៀតថាមាន “តម្រូវការយ៉ាងខ្លាំងបំផុត” ដើម្បីធ្វើកំណែទម្រង់ពីរបៀបដែលកាកសំណល់ត្រូវបានបោះចោលនៅទូទាំងពិភពលោក។ សម្ភារៈដែលត្រូវបោះចោលរួមមាន សម្លៀកបំពាក់ការពារ សឺរ៉ាំង ម្ជុល ស្រោមដៃ របាំងមុខ ម៉ាស និងឧបករណ៍ធ្វើតេស្ត ឬឧបករណ៍ដើម្បីប្រឆាំងទៅនឹងជំងឺកូវីដជាច្រើនប្រភេទផ្សេងទៀត។
លោក Michael Ryan នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពបាននិយាយថា បន្ទាប់ពីរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារថា «វាពិតជាមានសារសំខាន់ណាស់ក្នុងការផ្តល់ឲ្យបុគ្គលិកសុខាភិបាលនូវឧបករណ៍ការពារផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ» (Personal Protective Equipment-PPE) ប៉ុន្តែវាក៏សំខាន់ផងដែលក្នុងការធានាថា វាអាចប្រើបានដោយសុវត្ថិភាពដោយមិនប៉ះពាល់ដល់បរិស្ថានជុំវិញពិភពលោក។
របាយការណ៍របស់ទីភ្នាក់ងារបានរកឃើញថាភាគច្រើននៃវត្ថុវេជ្ជសាស្ត្រ ១.៥ ពាន់លានដែលត្រូវបានចែកចាយដោយអង្គការសហប្រជាជាតិក្នុងខែដំបូងនៃជំងឺរាតត្បាត ហើយបានបន្សល់ទៅជាសំរាមដែលស្មើនឹងទម្ងន់នៃយន្តហោះ ២៦២,០០០៕
ចុចអានបន្ដ៖ ជំងឺកញ្ជ្រឹលកើនឡើងខ្លាំង ចំពោះកុមារណាដែលមិនទាន់ទទួលបានវ៉ាក់សាំង