ទីក្រុង ៥ លើពិភពលោកដែលមានសុវត្ថិភាពបំផុត ក្នុងការធ្វើដំណើរទៅលេងក្នុងឆ្នាំនេះ
- 2022-01-26 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុង ៥ លើពិភពលោកដែលមានសុវត្ថិភាពបំផុត ក្នុងការធ្វើដំណើរទៅលេងក្នុងឆ្នាំនេះ
ជំងឺរាតត្បាតកូវីដបានធ្វើការផ្លាស់ប្តូរជីវិតរស់នៅក្នុងប្រទេសនីមួយៗជុំវិញពិភពលោកយ៉ាងខ្លាំង។ ជាការពិតណាស់នៅពេលដែលជំងឺគ្រុនផ្តាសាយអេស្ប៉ាញបានវាយប្រហារនៅដើមទសវត្សរ៍ឆ្នាំ ១៩០០ មានតែមនុស្ស ១៤ ភាគរយតែប៉ុណ្ណោះដែលរស់នៅក្នុងទីក្រុង ប៉ុន្តែសព្វថ្ងៃនេះតួលេខនេះបានកើនឡើងដល់ទៅ ៥៧ ភាគរយ នេះបើយោងទៅតាមអង្គការសហប្រជាជាតិ។ អាស្រ័យហេតុនេះហើយបានជាមានទីក្រុងជាច្រើនជុំវិញពិភពលោកកំពុងតែមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការការពារសុខភាព និងសន្តិសុខជារួមរបស់ប្រជាជនពួកគេឲ្យកាន់តែប្រសើរឡើង។
ក្នុងពេលថ្មីៗនេះទីក្រុងនានាជុំវិញពិភពលោកបានកំពុងតែខិតខំព្យាយាមគិតឡើងវិញអំពីសុវត្ថិភាពក្នុងការប្រឈមមុខទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសគឺអូមីក្រុង នៅពេលដែលពួកគេនឹងបើកដំណើរការប្រទេសឡើងវិញនាពេលខាងមុខឆាប់ៗនេះ។
ដើម្បីបញ្ជាក់ថាការផ្លាស់ប្ដូរទាំងនោះទៅជាយ៉ាងណា អង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច បានចេញផ្សាយអំពីទីក្រុងសុវត្ថិភាពជាងគេនៅក្នុងឆ្នាំ ២០២១ នេះដែលត្រូវបានដាក់ចំណាត់ថ្នាក់ក្នុងចំណោមជាង ៦០ ទីក្រុងដោយផ្អែកទៅលើសុវត្ថិភាពហេដ្ឋារចនសម្ព័ន្ធជាង ៧៦ មុខឯណោះ។ ហើយខាងក្រោមនេះគឺជាទីក្រុងទាំង ៥ ដែលជាប់ចំណាត់ថ្នាក់ថាជាទីក្រុងដែលមានសុវត្ថិភាពបំផុតលើពិភពលោកក្រោយជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវបានជ្រើសរើស៖
ទីក្រុងទាំងប្រាំខាងលើនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានសុវត្ថិភាពបំផុតលើពិភពលោកដោយសារតែទីក្រុងទាំងនោះមានសុវត្ថិភាពនៃទំនាក់ទំនងសង្គម ការជឿទុកចិត្តគ្នាក្នុងសង្គមរស់នៅ ពីព្រោះការផ្លាស់ប្តូរដែលកើតឡើងដោយជំងឺរាតត្បាតបានធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែមានសុវត្ថិភាពជាងមុន និងដើម្បីឲ្យអ្នកធ្វើដំណើរបានដឹងនឹងនៅតែរក្សាសុវត្ថិភាពឲ្យបានល្អនៅពេលដែលពួកគេអាចទៅលេង៕
ចុចអានបន្ត៖ ប្រទេសអង់គ្លេស និងស្កុតឡេនសម្រេចមិនតម្រូវឲ្យមានការធ្វើតេស្តកូវីដធ្វើដំណើរទៀតទេ