Song Ji A ចេញមុខសូមទោសក្រោយត្រូវគេចាប់បានបាក់អាវ Chanel ក្លែងក្លាយ
- 2022-01-19 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Ji A ចេញមុខសូមទោសក្រោយត្រូវគេចាប់បានបាក់អាវ Chanel ក្លែងក្លាយ
តារាបណ្ដាញសង្គមល្បីឈ្មោះកូរ៉េ Song Ji A បានចេញមុខសូមទោសជាសាធារណៈ ក្រោយពេលស្រីស្អាតវ័យក្មេងរូបនេះត្រូវបានគេចាប់បានថាស្លៀកសម្លៀកបំពាក់ក្លែងក្លាយ។ កាលពីថ្ងៃទី ១៨ ខែមករាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sports Donga បានរាយការណ៍បថា តារាបណ្ដាញសង្គមស្រី Song Ji A ដែលល្បីឈ្មោះខ្លាំង ក្រោយពេលចូលរួមក្នុងកម្មវិធី Single’s Inferno នោះ ត្រូវបានទស្សនិកជនរកឃើញថា ខោអាវលំដាប់ខ្ពស់ដែលនាងស្លៀកនៅក្នុងកម្មវិធីមកពីប្រេនកំពូលៗដូចជា Chanel និង Dior តាមការពិតគឺជាផលិតផលក្លែងក្លាយនោះទេ។
ក្រៅពីសម្លៀកបំពាក់ ស្រីស្អាតអាយុ ២៤ឆ្នាំក៏ត្រូវគេរកឃើញថាពាក់គ្រឿងអលង្ការក្លែងក្លាយពីប្រេន Vancleef ដូចគ្នា។ ប្រឈមមុខនឹងការរិះគន់ដ៏ខ្លាំងពីមហាជន នារីកើតឆ្នាំ ១៩៩៧ បានចេញមុខសូមទោសថា៖ ការចោទប្រកាន់ដែលខ្ញុំពាក់ខោអាវក្លែងក្លាយគឺពិតជាមិនខុសឡើយ ខោអាវមួយចំនួនដែលខ្ញុំមាន គឺមិនមែនជាខោអាវមកពីប្រេនពិតឡើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងរស់នៅប្រកបដោយទំនួលខុសត្រូវជាងនេះ និងមិនអោយមានរឿងដូចនេះកើតឡើងទៀតឡើយ”។
មុននោះដែរ ក្នុងចំណោមបេក្ខជនកម្មវិធីផ្គូរផ្គងស្នេហា Single’s Inferno ទាំងអស់ Song Ji A គឺជាអ្នកមានប្រជាប្រិយភាពជាងគេ ដោយមានបេក្ខជនប្រុសដល់ទៅ៣នាក់ ជ្រើសយកនាងជាដៃគូនៅក្នុងភាគបញ្ចប់។ នៅក្នុងកម្មវិធី ស្រីស្អាតវ័យក្មេងរូបនេះតែងស្លៀកពាក់សម្លៀកបំពាក់មកពីប្រេនល្បីៗ តែត្រូវគេចាប់បានថាជាខោអាវក្លែងក្លាយ៕