ចំនួន​អ្នក​ទស្សនា​រឿង​ភាគ​របស់ Jisoo ធ្លាក់​យ៉ាង​គំហក សល់​ត្រឹម​១%

  • 2021-12-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទន្ទឹម​នឹង​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​នោះ ទស្សនិកជន​ជា​ច្រើន​បាន​វាយ​តម្លៃ​ថា សមត្ថភាពសម្ដែង​របស់​តារា​ចម្រៀង និង​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jisoo នៅ​មាន​កម្រិត។ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាយ​រាយការណ៍​ថា ក្រៅ​ពី​ភាគ​១ និង​២​ ដែល​មាន​ចំនួន​អ្នក​ទស្សនា​មធ្យម​ត្រឹម ៣% ​នោះ ចាប់​ពី​ភាគ​ទី​៣ និង​៤ ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Snowdrop ដែល​ជា​ស្នាដៃ​សម្ដែង​ឯក​ដំបូង​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Jisoo ត្រូវ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ តាម​នោះ​ដែរ នៅ​ក្នុង​ភាគ​ថ្មី​បំផុត​ខាង​លើ ចំនួន​អ្នក​ទស្សនា​ធ្លាក់​សល់​ត្រឹម ១.៦%​ តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​រឿង​នេះ មាន​ចំនួន​អ្នក​មើល​ក្រោម​មធ្យម​ ហើយ​ធ្លាក់​មក​ខ្សោយ​វិញ។

ខណៈ​មនុស្ស​ចំនួន​គិត​ថា រឿង​ត្រូវ​ធ្លាក់​អ្នក​មើល​ដោយ​សារ រឿង​អាស្រូវ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នោះ ទស្សនិកជន​ជាក់​ស្ដែង​មួយ​ចំនួន បាន​វាយ​​តម្លៃ​ថា សមត្ថភាព​នៅ​មាន​កម្រិត​របស់​តួឯក​ស្រី ក៏​ធ្វើ​ឲ្យ​គេ​មិន​អាច​ផ្ចង់​អារម្មណ៍​តាមដាន​រឿង​បាន​ដែរ។ អ្នក​ជំនាញ​វាយ​តម្លៃ​ថា ការ​ប្រគល់​តួឯក​ឲ្យ​ Jisoo គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ប្រថុយ​មួយ ត្បិត​មុន​នោះ នាង​មិន​ទាន់​មាន​បទ​ពិសោធន៍​សម្ដែង​ជ្រៅជ្រះ។

ទោះ​បី​ជា​មាន​ចំនួន​អ្នក​ទស្សនា​ទាប​ ក៏​ដូច​ជា​ត្រូវ​បាន​មហាជន​រាប់​សែន​នាក់​ចុះ​ហត្ថលេខា​ឲ្យ​ឈប់​ចាក់​ផ្សាយ​ក៏​ដោយ តែ​ប៉ុស្តិ៍ JTBC នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ និង​បន្ត​ចាក់​ផ្សាយ​រឿង​ជា​ធម្មតា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម