រាជិនី​លក់​ឡាយ​ចិន​ត្រូវ​ពិន័យ ២០៣​លាន​ដុល្លារ ព្រោះ​គេច​ពន្ធ

  • 2021-12-23 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​បណ្ដាញ​សង្គម​ស្រី​ចិន Viya ត្រូវ​ជាប់​ពី​បទ​គេច​ពន្ធ​ទាំង​អស់ ១១០​លាន​ដុល្លារ ហើយ​នាង​ត្រូវ​ពិន័យ​សរុប​ជាង​២០០​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ២១​​​​ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា តារា​ស្រី​បណ្ដាញ​សង្គម​ល្បី​ឈ្មោះ​ចិន Viya ត្រូវ​បាន​មន្ទីរ​ពន្ធ​ខេត្ត Hangzhou ប្រទេស​ចិន​ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ​ក្រោយ​ គេ​រក​ឃើញ​ថា​នាង​បាន​ប្រើ​វិធី​ច្រើន​ដើម្បី​គេច​ពន្ធ​ឯកជន។

តាមនោះដែរ ចន្លោះ​ឆ្នាំ​ពី ២០១៩ ទៅ​២០២០ ស្រី​ស្អាត​អាយុ ៣៦​ឆ្នាំ បាន​រាយការណ៍​ទៅ​ពន្ធ​ពី​ចំណូល​របស់​ខ្លួន​ខុស​ពី​អ្វី​ដែល​នាង​ទទួល។ ក្រៅ​ពី​នោះ ប្រាក់​ commission ដែល​នាង​ទទួល​បាន​ពី​ការ​លក់​នោះ ក៏​នាង​លាក់​ដូច​គ្នា។ មន្ទីរពន្ធ Hangzhou បាន​ឲ្យ​ដឹង​ថា​ចំនួន​ទឹក​ប្រាក់​សរុប​ដែល​នាង​បាន​គេ​ច​គឺ​ឡើង​ដល់ ១១០​លាន​ដុល្លារ។ យ៉ាងណាក្ដី ដោយ​សារ​តែ​ជា​លើក​ទី​១​នាង​ប្រព្រឹត្ត​អំពើ​នេះ ដូច្នេះ​ហើយ មន្ទីរ​មិន​បាន​ចាប់​ឃុំ​ខ្លួន​នាង​អ្វី​ឡើយ ដោយ​គ្រាន់​តែ​ឲ្យ​នាង​បង់​ពិន័យ​ជា​ទឹក​ប្រាក់​សរុប ២០៣​លាន​ដុល្លារ។

នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​អស់​សង្ឃឹម​​ចំពោះ​នារី​កើត​ឆ្នាំ ១៩៨៥​ខាង​លើ​ ត្បិត​មុន​នោះ​ នាង​ត្រូវ​គេ​ដាក់​ងារ​ជា​រាជិនី​លក់ឡាយ ដោយ​អាច​លក់​បា​ន​តាំង​ពី​ឡាន ផ្ទះ​ដល់​អ្វី​ៗ​គ្រប់​យ៉ាង​ ហើយ​មិន​ដែល​មាន​រឿង​អាស្រូវ​នោះ​ទេ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel