វិធីសាស្រ្តកម្ចាត់បញ្ហាស្នាមខ្មៅជ្រួញតាមកន្លែងសំខាន់ៗ និងចំណាយថវិកាតិចតួច

  • 2021-12-16 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់អ្នកដែលមានបញ្ហាស្បែកខ្មៅជ្រួញ ឬមានស្នាមខ្មៅ ដោយកម្តៅថ្ងៃ តែងចង់ឲ្យស្បែកត្រឡប់មកស្អាតដូចធម្មតាវិញ អាចសាកវិធីសាស្ត្រខាងក្រោមនេះបាន៖

គ្រឿងផ្សំក្នុងការធ្វើមាន៥មុខ៖

១. ម្សៅដុតនំ ឬ Baking soda៖ ៤ ស្លាបព្រាកាហ្វេ

២. អំបិលទុំ៖ ៣ ស្លាបព្រាកាហ្វេ

៣. កាកកាហ្វេ ឬកាហ្វេឆុងកញ្ចប់ក៏បាន៖ ៣ ស្លាបព្រាកាហ្វេ

៤. ក្រូចឆ្មារស្រស់៖ ៤ ស្លាបព្រាកាហ្វេ

៥. ទឹកឃ្មុំ៖ ២ ស្លាបព្រាកាហ្វេ

វិធីលាយស្ក្រាប់៖

ដោយគ្រាន់តែអ្នកទាំងអស់គ្នាធ្វើការលាយបញ្ចូលគ្រឿងផ្សំខាងលើចូលគ្នា រហូតក្លាយជាល្បាយឲ្យសព្វ រួចយកមកលាបអប់ទុកចោលនៅលើស្បែកដែលមានបញ្ហាស្នាមខ្មៅ ជ្រួញ ហើយអប់ទុករយ: ១៥-២០នាទី។ សូមធ្វើការជូតសម្អាត ឬលាងទឹកសម្អាតចេញជាការស្រេច។ ពិសេសអ្នកទាំំងអស់គ្នាអាចបន្ថែម ការលាបលេការពារស្បែកទៀតកាន់តែល្អ។

អ្នកទាំងអស់គ្នាអាចធ្វើវិធីអប់ស្បែកបំបាត់ស្នាមជ្រួញ ឲ្យប្រែមកជាល្អឡើងវិញបាន និងអាចទទួលបានប្រសិទ្ធភាពល្អ ចាប់ពី ២-៣សប្តាហ៍ អ្នកនឹងឃើញស្បែកប្លែកស្អាត។

បញ្ជាក់ សម្រាប់ការប្រើវិធីអប់ស្បែកនេះ ក្រុមការងារបានសាកល្បងប្រើវិធីសាស្ត្រនេះរួចហើយ។ ប៉ុន្តែ សម្រាប់អ្នកមានបញ្ហាអាឡាក់ស៊ីស្បែក ឬរមាស់ស្បែកផ្សេងៗ មុនប្រើវិធីនេះ សូមធ្វើការប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន៕

អត្ថបទ៖ សិរីរត្នន៍