ប៊ិះជាប់បំណុល៣០ឆ្នាំ ដោយសារទិញផ្ទះជូនមិត្តស្រី ពេលបែកគ្នាទើបស្លន់ស្លោរ
- 2021-11-25 14:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ិះជាប់បំណុល៣០ឆ្នាំ ដោយសារទិញផ្ទះជូនមិត្តស្រី ពេលបែកគ្នាទើបស្លន់ស្លោរ
ការសម្រេចចិត្តលឿនខ្លាំងពេករបស់បុរសម្នាក់ ប៊ិះធ្វើឲ្យលោកត្រូវរងបំណុល៣០ឆ្នាំ ដោយធ្លោយសន្យាទិញផ្ទះឲ្យមិត្តស្រី។ នៅពេលស្រលាញ់គ្នា អ្នកណាក៏ចង់បង្ហាញពីមនោសញ្ចេតនារបស់ខ្លួនឲ្យគូភាគីបានឮដើម្បីបង្ហាញពីទឹកចិត្តរបស់ខ្លួន។ ខណៈវត្ថុតូចតាចមិនអាចបញ្ជាក់ទំហំទឹកចិត្តនោះ មនុស្សជាច្រើនបានជ្រើសយកកាដូរធំៗដូចជារថយន្ត គ្រឿងអលង្ការ និងផ្ទះដើម្បីធ្វើជាកាដូរដើម្បីបញ្ជាក់ពីចិត្តរបស់ខ្លួន។
ជាក់ស្ដែង កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាមុននេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា បុរសម្នាក់ដោយសារតែស្រលាញ់ខ្លាំងពេកមួយពេលស្ទើរតែត្រូវជាប់បំណុល៣០ឆ្នាំ។ តាមនោះដែរបុរសវ័យ ២៧ម្នាក់ឈ្មោះ Xin Nan បានស្គាល់គ្នាជាមួយសិស្សច្បងម្នាក់ដែលមានអាយុបងលោក៣ឆ្នាំ។ ក្រោយពេលជួបគ្នាឡើងវិញ ពួកគេក៏មានចិត្តលើគ្នា។ ក្រោយពេលស្រលាញ់គ្នាបានរយៈខាងប្រុស បានទិញផ្ទះឲ្យខាងស្រី ដោយត្រូវបង់រំលោះរហូតដល់ទៅ៣០ឆ្នាំ។
យ៉ាងណាក្ដី ក្រោយស្រលាញ់គ្នាបានតែមួយរយៈ ពួកគេចាប់ផ្ដើមរកាំរកូស ហើយឈានដល់បែកគ្នា ដោយខាងស្រីបានរើទៅណាតំបន់ Xin Jiang ដើម្បីបន្តរៀនសូត្រនៅទីនោះ។ យ៉ាងណាក្ដី ការបែកគ្នារបស់ពួកគេងត្រូវជួបការលំបាកដោយសារតែរឿងរំលោះផ្ទះរយៈពេល៣០មឆ្នាំ។ ដោយសារតែលើកុងត្រាទិញផ្ទះគឺជាឈ្មោះខាងស្រី តែអ្នកបង់គឺជាឈ្មោះខាងប្រុស ដូចនេះហើយ ទោះបែកគ្នាហើយ តែលោកនៅតែត្រូវបង់លុយរាល់ខែ ធ្វើឲ្យលោកពិបាកចិត្តជាខ្លាំង។
រីឯខាងស្រីបានចែករំលែកថា មូលហេតុដែលបែកគ្នាគឺមកពីមិត្តប្រុសមិនសូវរវល់នឹងនាង ថែមទាំងធ្លាប់ប្រើហិង្សារលើនាង ធ្វើឲ្យនាងទទួលយកមិនបាន។ ជាសំណាងល្អ នៅពេលទៅដល់មន្ទីរកាន់កាប់ដី ដោយសារតែផ្ទះនេះមិនទាន់សាងសង់រួច ដូចនេះហើយ អាចប្ដូរឈ្មោះម្ចាស់ផ្ទះ ទើបលោកអាចប្ដូរឈ្មោះផ្ទះនេះមកជារបស់ខ្លួនវិញបាន ដោយមិនចាំបាច់ជួយគេបង់ផ្ទះដល់ទៅរយៈពេល៣០ឆ្នាំ៕