វិធីថែទាំនឹងការពារខ្លួនឯងក្នុងរដូវភ្លៀង ទាំងសុខភាព និងការធ្វើដំណើរ

  • 2021-11-29 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារតែភ្លៀងធ្លាក់មានជារៀងរាល់ថ្ងៃហើយអាចនឹងធ្លាក់មកគ្រប់ពេលវេលា ដូច្នេះអ្នកត្រូវប្រាកដថាមានអាវភ្លៀងមកជាប់ខ្លួនជានិច្ចឬក៏ឆ័ត្រធំមួយសម្រាប់អ្នកដែលមានឡានជិះផ្ទាល់ខ្លួន។ ចៀសវាងកុំឲ្យត្រូវទឹកភ្លៀងច្រើនពេកបើសិនជាអ្នកមិនសូវស្រួលខ្លួនស្រាប់។

១. សុខភាព

ប្រសិនបើអ្នកទទឹកដោយសារទឹកភ្លៀង ត្រូវចាំថាពេលទៅដល់ផ្ទះត្រូវតែ៖

  • មុជនឹងផឹកទឹកក្តៅឧណ្ឌៗ
  • ស្លៀកពាក់ខោអាវដែលបានសម្អាតនឹងស្ងួតល្អ
  • ញុំាអាហារដែលចំអិនបានល្អ
  • និងគេងឲ្យបានគ្រប់គ្រាន់ ដើម្បីការពារពីជំងឺផ្តាសាយ។

២. ការធ្វើដំណើរ

ទាំងអ្នកជិះម៉ូតូឬឡាន គួរបើកបរនៅលើផ្លូវធំៗដែលកម្រលិចទឹក ចៀសវាងការលិចដែលបណ្តាលឲ្យឈ្លក់ម៉ាស៊ីនយានយន្តធ្វើឲ្យមិនឆេះ។ អ្នកគួរតែចាក់សាំងឲ្យពេញៗចៀសវាងពេលកកស្ទះចរាចរណ៍នៅពេលកំពុងភ្លៀង។ បើសិនជាអាចគួរកុំនៅជិតៗយានយន្តដ៏ទៃពេក។ អ្នកជិះឡានត្រូវឆែកមើលប្រព័ន្ធជូតកញ្ចក់ថាដំណើរការល្អ ចំណែកអ្នកជិះម៉ូតូវិញគួរមានកញ្ចក់លើមួកការពារ ចៀសវាការមើលផ្លូវមិនឃើញពេលភ្លៀងខ្លាំង។

ប្រភពរូបភាព៖ Sabay

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den