របៀបនៃការទុកដាក់សម្រាមឲ្យមានអនាម័យពេលខែភ្លៀងជន់ខ្លាំង

  • 2021-11-29 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារខែនេះមានភ្លៀងធ្លាក់ច្រើនជាប់គ្នាជារៀងរាល់ថ្ងៃទើបបណ្តាលឲ្យមានផលប៉ះពាល់ជាច្រើនបានកើតឡើង។ ទឹកជំនន់លិចលង់នៅតាមបណ្តាលខេត្តមួយចំនួនក៏ដូចជានៅទីក្រុងផងដែរ។ ការខូចខាតដ៏ច្រើនលើសលុបនៅតែបន្តមាន សណ្តាប់ធ្នាប់ សម្រាម និងអនាម័យគឺជាបញ្ហាដ៏ធំមួយដែលយើងទាំងអស់គ្នាត្រូវប្រឈមមុខចូលរួមសម្អាត ហើយនឹងការទុកដាក់ឲ្យមានរបៀបរៀបរយ។

ចំណុចទាំង ៣ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរយកចិត្តទុកដាក់អនុវត្តធ្វើជារៀងរាល់ថ្ងៃដើម្បីអនាម័យនៃការរស់នៅ៖

១. ត្រូវមានធុងសម្រាមយ៉ាងហោចណាស់ពីក្នុងផ្ទះនីមួយៗ ផ្ទះនីមួយៗត្រូវតែមានធុងសម្រាម និងគួរតែចាប់ផ្តើមបែងចែកធុង៖ មួយសម្រាមកាកសំណល់ពីផ្ទះបាយ និងមួយទៀតសម្រាប់សម្រាមដែលអាចលក់ឲ្យអេតចាយ ឬក៏សម្រាមដែលអាចយកទៅកែឆ្នៃឡើងវិញបាន។

២. ត្រូវប្រើប្រាស់ប្រភេទថង់ខ្មៅធំៗ គួរតែនាំគ្នាឈប់ប្រើប្រភេទថង់ផ្លាស់ស្ទីកតូចៗ តែងាកមកប្រើប្រភេទថង់ខ្មៅធំៗវិញ ដែលអាចចងនឹងការពារខ្លិនបានល្អ។ អ្នកគួតែមានថង់សម្រាប់ទៅផ្សារ ហើយអ្វីដែលចាំបាច់ដាក់ថង់ចាំដាក់ដូចជាត្រីសាច់ជាដើម។

៣. ពេលវេលា និងការបែងចែក អ្នកក៏គួតែចាំថាពេលណាដែលអាចដាក់សម្រាមនៅខាងក្រៅបាន ដូចជាកន្លែងខ្លះចាប់ពីម៉ោង ៦ ល្ងាចឡើងទៅ ហើយកន្លែងដែលមិនមានលិទ្ធភាពប្រើធុងគឺត្រូវដឹងពីពេលវេលានេះ។

ហេតុដូច្នេះហើយទើបទៀមទាឲ្យផ្ទះនីមួយៗមានធុងសម្រាមធំ យ៉ាងហើចណាស់មួយ សម្រាប់ដាក់សម្រាមដែលអ្នកចងខ្ចប់បានល្អមកពីខាងក្នុងផ្ទះ។ អ្វីដែលសំខាន់បំផុតនោះគឺការប្រើថង់ធំ និងការវិចខ្ចប់ចងឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមក្នុងការសម្អាតទាំងអស់គ្នា៕

ប្រភពរូបភាព៖ Pexels, Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den