វីដេអូតិចនិច តក្រចកដៃឲ្យវែងស្រឡូនស្អាតងាយៗដោយខ្លួនឯងមិនចាំបាច់ទៅសាឡន

  • 2021-11-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រចកដៃក៏ជាផ្នែកមួយសំខាន់នៃសម្រស់ សម្រាប់មនុស្សស្រីយើងបន្ទាប់ពីមុខស្អាត សក់ស្អាត តែបើក្រចកដៃមិនស្រឡូនេវែងស្អាតក៏ជាបញ្ហា។

ខាងក្រោមនេះជាតិចនិចងាយៗក្នុងការតក្រចកដោយខ្លួនឯងបានមិនចាំបាច់ទៅសាឡន ចំណេញពេលវេលា និងមិនសូវចំណាយលុយច្រើនសម្រាប់មិត្តនារីអាចសាកល្បងធ្វើតាមបានដោយគ្រាន់តែមានឧបករណ៍សម្រាប់តដូចជា៖

គ្រឿងផ្សំសម្រាប់តក្រចក

១-ក្រចកជែលប្លាស្ទិក​

២-កាវសម្រាប់បិត (ម៉ាកអ្វីក៏បាន)

៣-ថ្នាំលាបក្រចកពណ៌គ្រប់ប្រភេទ និងទឹករលោង

៤-កន្ត្រៃកាត់ក្រចក កន្ត្រៃកាត់សាច់ និងប្រដាប់ឈួសក្រចក មួយឈុតតូច

៥-ទឹកលាងក្រចក និងសំឡីជូត។

របៀបធ្វើចុចមើលវីដេអូលម្អិត៖

បញ្ជាក់ការ តក្រចកមិនពិបាកដោះចេញ ឬធ្វើការថែទាំទេ គឺងាយស្រួលដោះចេញ ប្រសិនបើអ្នកចង់ដោះដូរម៉ូត ឬឈប់ពាក់វា ដោយអ្នកទាំងអស់គ្នាគ្រាន់តែត្រាំដៃក្នុងទឹកក្តៅអ៊ុនៗ ប្រហែល ៥ ទៅ ១០នាទី រួចអាចដកចេញវិញបានហើយ គ្រាន់តែរាងក្រហមក្រចកបន្តិចព្រោះពេល អ្នកបានដាក់បិទកាវ តជាមួយជែល តែមិនជាបញ្ហានោះទេ៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម