ចេះតែឆ្ងល់ថាម៉េចបានភ្នែកខ្មៅដូចខ្លាឃ្មុំ តាមពិតមកពីមូលហេតុ ៥យ៉ាងនេះសោះ

  • 2021-10-22 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណាមិនភ្ញាក់ផ្អើលនៅពេលឆ្លុះមើលកញ្ចក់ឃើញភ្នែកខ្លួនឯងខ្មៅដូចខ្លាឃ្មុំភេនដានោះ? មិត្តនារីមួយ​ចំនួនធំ​ប្រ​ហែល​ជាមិនបានចាប់អារម្មណ៍ទេថាទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកមួយចំនួនធំអាចធ្វើឲ្យសុខភាព​និង​សម្រស់​របស់អ្នកប្រែប្រួលដោយមិនដឹងខ្លួនបានយ៉ាងឆាប់រហ័ស។ ជាក់ស្តែងភ្នែកឡើងខ្មៅដូចខ្លាឃ្មុំ​នេះគឺមក​ពី​មូល​ហេតុធំៗ ៥យ៉ាងរួមមាន៖

រូបតំណាង

**១. ការជក់បារីនិងការទទួលទានគ្រឿងស្រវឹង**

ការសេពគ្រឿងស្រវឹងនិងការជក់បារីមិនត្រឹមតែផ្តល់បញ្ហាមកដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ តែវាថែម​ទាំង​ជះ​ឥទ្ធិពលមកដល់សម្រស់របស់អ្នកទៀត។ ការជក់បារីនឹងធ្វើឲ្យភ្នែករបស់អ្នកប្រែជាពណ៌ខ្មៅ។ រីឯ​ការទទួល​ទាន​សុរាវិញនឹងធ្វើឲ្យសរសៃឈាមនៅក្រោមស្បែកភ្នែកប្រែជាខ្មៅរង្វង់ដូចភ្នែកខ្លាឃ្មុំបានយ៉ាងងាយ។

២. ទទួលទានទឹកតិច

រូបតំណាង

ការទទួលទឹកបានគ្រប់គ្រាន់ជារឿងដ៏សំខាន់សម្រាប់រាងកាយពីព្រោះទឹកជួយសម្របសម្រួលដំណើរការផ្សេងៗនៃ​រាងកាយ។ នៅក្នុងនោះ ភ្នែកក៏ជាផ្នែកមួយដ៏សំខាន់ ប្រសិនបើអ្នកញុំាទឹកតិច អ្នកប្រាកដជា​មានភ្នែក​ខ្មៅ​ជា​រង្វង់ជាក់ជាមិនខាន។

៣. ពន្លឺព្រះអាទិត្យ

ពន្លឺថ្ងៃជាភ្នាក់ងារបំផ្លាញស្បែកយ៉ាងងាយ។ បន្ទាប់មកវានឹងធ្វើឲ្យស្បែកនៅក្រោមភ្នែក​ប្រែទៅ​ជាពណ៌​ខ្មៅ​ស្រ​អាប់​ងាយធ្វើឲ្យអ្នកបាត់បង់សម្រស់ភ្នែកបានយ៉ាងងាយ។ អ្នកគួរតែចេះការពា​រនៅពេល​ដើរប៉ះ​ពន្លឺ​ថ្ងៃឬ​ប្រើ​ប្រាស់​ឡេការពារកម្តៅថ្ងៃជាដើម។

៤. ការសម្លឹងមើលច្រើនពេក

រូបតំណាង

ក្រៅពីមូលហេតុខាងលើ ការសម្លឹងមើលច្រើនពេកក៏ធ្វើឲ្យប៉ះពាល់ភ្នែកដែរ។ ភ្នែករបស់អ្នកនឹងប្រែជាស្រអាប់​នៅ​ពេល​ណាអ្នកសម្លឹងឬប្រើទូរស័ព្ទ កុំព្យូទ័រជាដើម។ កត្តាអស់ទាំងនេះនឹងប្រែភ្នែកអ្នកទៅ​​ជាភ្នែកខ្លា​ឃ្មុំបាន​យ៉ាង​រហ័ស។

៥. ចូលគេងយឺត

មូលហេតុចុងក្រោយនោះគឺការគេងមិនបានគ្រប់គ្រាន់។ ប្រសិនបើអ្នកចូលគេងយប់ជ្រៅ ភ្នែករបស់​អ្នកនឹង​ប្រែ​ទៅ​ជាស្រអាប់ខ្មៅ។ ដូច្នោះ អ្នកគួរតែគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ធ្វើយ៉ាង​ណាសម្រាកឲ្យបានគ្រប់គ្រាន់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

គន្លឹះសម្រកទម្ងន់សម្រាប់អ្នកអាយុ ៤០ សាមញ្ញតែប្រសិទ្ធភាព!

ប្រភព៖ Spiceee ប្រែសម្រួល៖ សុវណ្ណ ស្រីពីន