មូលហេតុពិតដែលធ្វើឲ្យសក់ឡើងសំពោងដូចសម្បុកមាន់ ដែលអ្នកក៏តែងធ្វើរាល់ថ្ងៃ
- 2021-10-22 04:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុពិតដែលធ្វើឲ្យសក់ឡើងសំពោងដូចសម្បុកមាន់ ដែលអ្នកក៏តែងធ្វើរាល់ថ្ងៃ
ទាំងនេះជាកំហុសដែលអ្នកកំពុងធ្វើរាល់ថ្ងៃដូចគ្នា នៅពេលកក់សក់រួចម្តងៗ ដែលជាហេតុនាំឲ្យសក់ឡើងសំពីងសំពោងដូចសម្បុកមាន់។
១. មិនសិតសក់មុនពេលកក់សក់
មុនទៅកក់សក់ អ្នកគួរតែប្រើស្និតធ្មេញចន្លោះធំៗមកសិតសក់សិន ចៀសវាងពេលកក់សក់រួច សើមពិបាកសិត ដោយសារតែវាជំពាក់ចូលគ្នា។ ម្យ៉ាងទៀត សិតសក់នៅពេលសើម ធ្វើឲ្យឬសសក់មិនរឹងមាំ ឆាប់ដាច់ជាទីបំផុត។
២. ចាក់សាប៊ូលើក្បាល កក់យកតែម្តង
នេះជាកំហុសមួយ ដែលមនុស្សជាច្រើនកំពុងធ្វើរាល់ពេលកក់សក់។ វិធីល្អ អ្នកគួរចាក់សាប៊ូកក់សក់លើបាតដៃ រួចថែមទឹកបន្តិច ហើយញីវាឲ្យសព្វ សឹមយកទៅញីលើស្បែកក្បាល។
៣. ប្រើសាប៊ូបន្ទន់ដល់ឬសសក់
មុខងាររបស់សាប៊ូបន្ទន់ គឺជួយផ្តល់សំណើមដល់សសៃសក់ឲ្យភ្លឺរលោង ជួយចិញ្ចឹមសក់ឲ្យមានសុខភាពដល់ចុងសក់។ ហេតុនេះ អ្នកគួរប្រើក្រែមបន្ទន់ដោយម៉ាស្សាសក់ចាប់ពីពាក់កណ្តាលដល់ចុងសក់បានហើយ ចៀសវាងធ្វើឲ្យសក់ជ្រុះ ស្ទះរន្ធសសៃសក់ និងស្បែកក្បាលឡើងជាតិខ្លាញ់។
៤. មុនចេញក្រៅ មិនសម្ងួតសក់
មនុស្សស្រីមួយចំនួន មានទម្លាប់ទុកសក់ឲ្យស្ងួតដោយឯកឯងតាមធម្មជាតិ នៅពេលចេញក្រៅម្តងៗ។ វិធីនេះ មិនល្អនោះទេ ព្រោះសក់នៅពេលសើមមានសុខភាពខ្សោយណាស់ ពិសេសនៅពេលចេញក្រៅត្រូវបរិយាកាសខាងក្រៅ កម្តៅ និងធូលី។ ហេតុនេះ គួរសម្ងួតសក់សិន មុនពេលចេញក្រៅម្តងៗ។
៥. ប្រើសីតុណ្ហភាពដដែរ នៅពេលកក់និងប្រើក្រែមបន្ទន់
វិធីដែលល្អបំផុតក្នុងការជួយសក់ឲ្យស្អាត គឺអ្នកត្រូវប្រើទឹកក្តៅឧណ្ឌៗមកសំណើមសក់សិន រួចទើបកក់សក់ ហើយលាងដោយប្រើទឹកក្តៅឧណ្ឌៗម្តងទៀត ។ លាបក្រែមបន្ទន់ហើយ ទើបប្រើទឹកត្រជាក់ជម្រះចេញ នេះជាវិធីត្រឹមត្រូវ។