តួឯក​ស្រី​រឿង Squid Game ថត​រូប​សិចស៊ីខ្លាំងចំហរល្វែង​លើ​ទាំង​ស្រុង​តែ​ម្ដង

  • 2021-10-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទន្ទឹម​នឹង​អាជីព​សម្ដែង​ទើប​តែ​រះ​ពន្លឺ​ដ៏​ត្រចះត្រចង់​នោះ តារា​សម្ដែង Jung Hoyeon ក៏​ជា​តារា​ម៉ូដែល​លំដាប់ A ផង​ដែរ ដែល​នាង​ធ្លាប់​រូប​ទស្សនាវដ្ដី​យ៉ាង​សិចស៊ី។ ក្រោយ​ជោគជ័យ​លើស​ការ​រំពឹង​ទុក​ពី​កំពូល​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Squid Game កេរ្តិ៍​ឈ្មោះ​របស់​តារា​សម្ដែង និង​ម៉ូដែល​ជួរ​មុខ​កូរ៉េ Jung Hoyeon បាន​កើន​ឡើង​មួយ​លំដាប់​ទៀត។ ដោយពី​អ្នក​តាមដាន​មិន​ដល់​កន្លះ​លាន​នាក់​លើ​បណ្ដាញ​សង្គម នៅ​ពេល​នេះ​នាង​មាន​តាម​ដាន​ជិត​២០​លាន​នាក់​ហើយ។

នៅ​ពេល​នេះ​ ស្រី​ស្អាត​អាយុ ២៧​ឆ្នាំ ទទួល​បាន​សំណើរ​ថត​រឿង​ជា​ច្រើន ប៉ុន្តែ​នាង​មិន​ទាន់​​រើស​បាន​គម្រោង​ថ្មី​នៅ​ឡើយ​ទេ គឺ​នៅ​ពិចារណា​សិន។ ជាមួយ​គ្នា​នេះ​ដែរ តំណាង​ទូទាំង​ពិភពលោក​របស់​ប្រេន​ខោអាវ Louis Vuitton ក៏​ទើប​តែ​ក្លាយ​ជា​តារា​គ្រប​មុខ​របស់​ទស្សនាវដ្ដី Vouge សម្រាប់​ខែ​វិច្ឆិកា​ផងដែរ តែ​សម្លៀកបំពាក់​ដែល​នាង​ស្លៀក​នេះ​គឺ​មក​ប្រេន YSL។

ឡើង​គ្រប​លើក​នេះ តារា​កើត​ឆ្នាំ ១៩៩៤ ស្លៀកពាក់​សិចស៊ី​គួរ​ឲ្យ​ទាក់ទាញ។ យ៉ាងណាក្ដី អ្នក​គាំទ្រ​បាន​សង្កេត​ឃើញ​ថា កាល​ពីមុន​​ដែល​មិន​ទាន់​ក្លាយ​ជា​តារា​សម្ដែង​នោះ Jung Hoyeon ធ្លាប់​ថត​សិចស៊ី​ជាង​នេះ​ទៅ​ទៀត គឺ​ស្ទើរ​តែ​ចំហរ​ល្វែង​ខាង​លើ​​ទាំង​អស់ បង្អួត​បាន​រាង​ដ៏​ស្រស់​ស្អាត​សម​ជា​កំពូល​ម៉ូដែល​របស់​ខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម