វិធីធ្វើស្ក្រាប់ធម្មជាតិស្ប៉ាស្បែកឲ្យសសម្រាប់មិត្តនារីអាចសាកធ្វើបាននៅផ្ទះងាយៗចំណាយលុយតិច

  • 2021-10-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកខ្លួនដែលមានសុខភាពល្អសថ្លាគឺជាអ្វីដែលស្ត្រីយើងប្រាថ្នា និងមានអារម្មណ៍ល្អហើយអាចបង្កើនភាពស្រស់ស្អាត និងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់។

កញ្ញាសូមណែនាំពីរបៀបធ្វើស្ក្រាប់ម៉ាស្សាខ្លួនកំចាត់ស្នាមអុចខ្មៅតាមបែបធម្មជាតិ ជួយដល់សម្រស់ស្បែក និងជំនួយសុខភាពស្បែកឲ្យសម៉ត់ភ្លីរលោង ដោយប្រើគ្រឿងផ្សំមាននៅផ្ទះងាយៗ ដោយខ្លួនឯង និងចំណាយលុយតិចក៏អាចស្រស់ស្អាតបានមិនចាំបាច់ទៅ Salon ថ្លៃៗ។

របៀបធ្វើស្ក្រាប់ស្ប៉ាស្បែកបែបធម្មជាតិ

គ្រឿងផ្សំមាន៖ ១-អំពិលទុំយកគ្រាប់ចេញឲ្យស្អាត ២-កាកកាហ្វេ ៣-ទឹកឃ្មុំធម្មជាតិស្រស់ ៤-ស្ករស ៥-ផ្លែក្រូចឆ្មារចិតចំណិត

-របៀបលាយលាយលើស្បែកដៃ-ជើងនិងដងខ្លួន

យកគ្រឿងផ្សំលាយចូលគ្នាទាំង៥ មុខខាងលើ ដាក់លាយបញ្ចូលគ្នាឲ្យសព្វ រួចលាបនៅលើបរិវេនស្បែកដែលមានបញ្ហា ឬស្នាមអុចខ្មៅ និងមិនរលោង ស ភ្លឺថ្លានោះទុកចោលរយ:ពេល ៣០នាទី មុនលាងសម្អាតទឹកស្អាតចេញជាការស្រេច។ ដោយន្ថែមជាមួយការលាបឡេការពារស្បែកជំនួយស្បែកដែលមិត្តនារីទាំងឡាយប្រើជាប្រចាំកាន់តែមានទំនុកចិត្តលើស្បែក អស់បារម្មណ៍រឿងស្បែកខ្មៅនឹងអាចប្រែជាសភ្លឺថ្លា តាមបែបធម្មជាតិ។

គ្រឿងផ្សំនីមួយៗ ក្នុងការផលិតផលស្ក្រាប់ស្ប៉ាស្បែកឲ្យស គឺប្រកបដោយទំនុកចិត្ត ព្រោះមិនមានជាតិគីមី រឺជាតិកាត់ដែលធ្វើអោយប៉ះពាល់ដល់ស្បែកក្រោយប្រើហើយនោះទេ កាន់តែប្រើ កាន់តែស្អាត និងក្មេងជាងវ័យ ប្រឆាំងភាពចាស់នៃស្បែកជួយឲ្យស្បែកស។ បញ្ជាក់ អាចស្ក្រាប់ ក្នុង១សប្តាហ៍ ៣-៤ដងស្បែក អ្នកអាចកត់សម្គាល់ ស្បែកប្រែជា ស ស្រស់ថ្លាម៉ត់ទន់រលោងតាមពីធ្វើលើកដំបូង៕

ចុចមើលវីដេធ្វើបន្ថែមត្រង់នេះ វិធីធ្វើស្ក្រាប់ធម្មជាតិស្ប៉ាស្បែកឲ្យសសម្រាប់មិត្តនារីអាចសាកធ្វើបាននៅផ្ទះ

អត្ថបទ៖ សិរីរត្នន៍