រូបភាពដែលអ្នកមើលឃើញមុនគេ បង្ហាញថាអ្នកចង់បានអ្វីពីស្នេហា
- 2021-08-25 09:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដែលអ្នកមើលឃើញមុនគេ បង្ហាញថាអ្នកចង់បានអ្វីពីស្នេហា
នៅពេលចាប់ផ្ដើមស្រលាញ់គ្នា អ្នកណាក៏ចង់បានលទ្ធផលចុងក្រោយគួរជាទីគាប់ចិត្ត និងអាចនៅក្បែរគ្នាបានយូរអង្វែង។ ប៉ុន្តែដើម្បីឈានដល់ចំណុចនេះ ភាគីទាំងសងខាង ត្រូវតែលះបង់ទើបទទួលបានផ្លែផ្កា។ តែបុគ្គលគ្រប់គ្នាសុទ្ធតែចង់បានស្នេហាខុសៗគ្នា ដូចនេះតើអ្នកមានដែរសួរខ្លួនឯងទេថា អ្នកចង់បានអ្វីពិតប្រាកដពីចំណងស្នេហាមួយ?
១. សត្វកញ្ជ្រោង
ប្រសិនបើអ្នកឃើញរូបកញ្ជ្រោងមុនគេ មានន័យថា អ្នកជាមនុស្សវិជ្ជមាន និងរ៉ូមេនទិក។ ជាមួយនឹងពណ៌ ទឹកក្រូចប្រៀបបានដូចជាពន្លឺព្រះអាទិត្យពេលរៀបលិច។ អ្នកជាមនុស្សស្រលាញ់ធម្មជាតិ និងចង់ទៅកន្លែងដែលមានធម្មជាតិជាមួយមនុស្សដែលខ្លួនស្រលាញ់។ ស្នេហារបស់អ្នក អាចលូតលាស់យូរអង្វែងបានល្អ ប្រសិនបើអ្នកជាមួយគេសាងអនុស្សាវរីយ៍ច្រើននៅកន្លែងធម្មជាតិ។ ទន្ទឹមនឹងនេះ អ្នកក៏ជាមនុស្សឈ្លាសវៃ និងឆ្លាត ដូចនេះអ្នកចូលចិត្តសេរីភាព។ ហេតុនេះហើយ សម្រាប់រឿងស្នេហា អ្នកមិនសំខាន់ទេថា ស្នេហាមួយនោះយូរអង្វែង ឬអត់ ឲ្យតែមានអារម្មណ៍ថាមានសុភមង្គលគឺបានហើយ។
២. ត្រីដូហ្វីន
ប្រសិនបើអ្នកឃើញរូបត្រីដូហ្វីនមុនគេ មានន័យថា អ្នកប្រឡូកក្នុងជីវិតនេះបានក្រាស់ក្រែលដែរហើយ ហើយពេលខ្លះ អ្នកជាមនុស្សសំណាង។ សម្រាប់រឿងមនោសញ្ចេតនា អ្នកឆ្លាត និងស្ងប់ស្ងាត់។ ដោយសារតែអ្នកមានភាពទាក់ទាញ ធ្វើឲ្យមិត្តប្រុស ឬមិត្តស្រីចង់នៅក្បែរអ្នកខ្លាំង។ តែដោយសារតែជាមនុស្សមិនចូលចិត្តធ្វើអ្វីច្រើនដង ដូចនេះអ្នកចង់បានស្នេហាដែលយូរអង្វែង និងច្បាស់លាស់។ នៅក្នុងចិត្តរបស់អ្នក អ្នកចង់បានគ្រួសារដែលធំគ្រាន់បើ និងចង់រួមដៃគ្នាជាមួយសង្សារ កសាងគ្រួសារផ្ទាល់ខ្លួនដែលកក់ក្ដៅមួយ៕