ស្រលាញ់គេយូរហើយ តែតាមពិត Crush មានអារម្មណ៍យ៉ាងណាចំពោះអ្នក?
- 2021-06-26 02:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គេយូរហើយ តែតាមពិត Crush មានអារម្មណ៍យ៉ាងណាចំពោះអ្នក?
ក្រោយពេលលួចស្រលាញ់គេតែម្នាក់ឯង ជាយូរ តើអ្នកចង់ដឹងទេថា គេមានអារម្មណ៍យ៉ាងម៉េចចំពោះអ្នកវិញនោះ? សូមជ្រើសយកកាហ្វេមួយកែវ។
A. គេគិតថាអ្នកជាមនុស្សឆ្លាតបំផុត។ អ្នកដឹងច្បាស់ថា អ្នកណាមានមនោសញ្ចេតនាលើអ្នក និងអ្នកណាមិនមាន ដោយគ្រាន់តែមើលលើសកម្មភាពតិចតួច។ គេដឹងថា មិនងាយបិទបាំងភ្នែកអ្នកបានឡើយ។ ចំពោះអារម្មណ៍គេវិញ មិនបាច់ប្រាប់ក៏ដឹងដែរថា គេចូលចិត្តអ្នកដូចគ្នា តែគេមិនមានភាពក្លាហានដើម្បីប្រឈមមុខជាមួយអ្នកទេ។ អ្នកអាចសាកល្បងធ្វើជាអ្នកបញ្ចេញសកម្មភាពមុន។
B. គេគិតថាអ្នកជាមនុស្សឯករាជ្យ ជឿជាក់ និងមានស្ដង់ដាខ្ពស់ រហូតដល់ថ្នាក់ឈោងមិនដល់។ អ្នកដឹងថាអ្នកត្រូវការអ្វីឲ្យប្រាកដ ហើយអ្នកអាចយកបានដោយមិនពិបាកប៉ុន្មាន។ អ្នកដែលនៅក្បែរអ្នក ពេញចិត្តនឹងសម្រស់ដ៏ស្រស់ស្អាតរបស់អ្នក។ គួរឲ្យសោកស្ដាយ នៅក្នុងកែវភ្នែក Crush អ្នកមិនមែនជាប្រភេទមនុស្សដែលគេស្រលាញ់ឡើយ។
C. អ្នកដទៃគិតថា អ្នកជាប្រភេទមនុស្សស្រីដែលគួរឲ្យស្រលាញ់ និងចង់ថ្នាក់ថ្នមអ្នក។ អ្នកនាំមកនូវអារម្មណ៍ធ្វើឲ្យគេចង់ការពារ។ អ្នកមានមនុស្សតាមចូលចិត្តច្រើន។ អារម្មណ៍របស់ Crush ចំពោះអ្នកនៅពេលនេះវិញ គឺវិជ្ជមាន។ គេចូលចិត្តអ្នក តែមិនទាន់ធំដល់ថ្នាក់អាចបើកចិត្តសារភាពបានឡើយ។ គេត្រូវការពេលបន្ថែមមុនពេលបើកចិត្តនិយាយចេញមក។
D. អ្នកគឺជាមនុស្សដែលស្រលាញ់ និងស្អប់ច្បាស់លាស់ មិនបន្លំគ្នា។ មិនមែនជាប្រភេទមនុស្សដើររាយមន្តស្នេហ៍គ្រប់កន្លែងឡើយ។ អ្នកអាចបដិសេធគេភ្លាមៗ ប្រសិនបើអ្នកមិនពេញចិត្ត។ គួរឲ្យសោកស្ដាយ ប្រហែលមកពីចរិតមាំពេក ធ្វើឲ្យ Crush ក៏គ្មានមនោសញ្ចេតនានឹងអ្នកដូចគ្នា។ គេគោរពអ្នក ក្នុងន័យត្រឹមអ្នកស្គាល់គ្នា តែមិនមានមនោសញ្ចេតនានោះទេ៕