បើសិនជាត្រូវតម្រូវអោយធ្វើរឿងផ្សងព្រេងតែមួយគត់ក្នុងជីវិតនេះ តើអ្នកនឹងជ្រើសរើសធ្វើអ្វី?

  • 2021-06-26 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះតើអ្នកមានចិត្តចង់ធ្វើអ្វីជាងគេ?

ជម្រើសទី ១

អ្នកមិនមែនជាប្រភេទមនុស្សដែលចូលចិត្តធ្វើរឿងអ្វីប្រថុយប្រថានក្នុងជីវិតនោះទេ ព្រោះតែអ្នកតែងតែគិតថាការធ្វើបែបនោះមិនដែលនាំរឿងល្អមកអោយជីវិតអ្នកនោះទេ។ ជាទូទៅអ្នកជាមនុស្សដែលចូលចិត្តសភាពស្ងប់ស្ងាត់ ធ្វើអ្វីក៏មានកម្រត់ និង ច្បាប់ទម្លាប់យ៉ាងជាក់លាក់។

ជម្រើសទី ២

បើសាកសួរអ្នកដែលស្គាល់អ្នកជិតដិត គេប្រាកដជានិយាយថាអ្នកជាប្រភេទមនុស្សដែលមានចិត្តក្លាហាន ហើយមានការចិត្តខ្ពស់។ គ្រប់រឿងអោយតែឆ្លងកាត់អ្នក ត្រូវតែល្អឥតខ្ចោះ អោយតែប្រាថ្នាអ្វីហើយ ត្រូវតែសម្រេចអោយបានដាច់ខាត។

ជម្រើសទី ៣

អ្នកជាប្រភេទមនុស្សរ៉ូមែនទិច ហើយមានបំណងប្រាថ្នាក្នុងជីវិតជាច្រើន។ មិនថាត្រូវជួបប្រទះរឿងលំបាកក្នុងជីវិតច្រើនយ៉ាងណានោះទេ អ្នកនៅតែព្យាយាមសម្លឹងស្វែងរកភាពល្អពីក្នុងរឿងទាំងនោះជានិច្ច ហើយអ្នកតែងគិតថាការធ្វើរឿងដែលនឹកស្មានមិនដល់តែងតែនាំមកនូវឱកាសថ្មីៗជានិច្ច។

ជម្រើសទី ៤

ភាគច្រើនអ្នកតែងតែធ្វើអ្វីតាមចិត្តដែលចង់ភ្លាមៗ មិនសូវជាចេះគ្រោងទុកមុននោះទេ​ ព្រោះតែបែបនេះហើយអ្នកអាចនឹងជួបប្រទះបញ្ហាច្រើនជាងមនុស្សទូទៅ។​ អ្នកពេញចិត្តនឹងធ្វើរឿងដែលគ្រោះថ្នាក់ ព្រោះគិតថាវាអាចជួយអោយអ្នករឹងមាំជាងមុនបាន។

ជម្រើសទី ៥

អ្នកជាប្រភេទដែលមានទំនួលខុសត្រូវខ្ពស់ ហើយមានច្បាប់ទម្លាប់ល្អណាស់ ទើបធ្វើអោយអ្នកលំបាកសម្រេចចិត្ត​ភ្លាម បើសិនជាជួបបញ្ហាណាមួយនោះ។​ តែអ្វីដែលសំខាន់នោះ អ្នកតែងសន្យានឹងខ្លួនឯងថា មិនអាចអោយខ្លួនឯងខុសជាលើកទី ២នោះទេ។

ជម្រើសទី ៦

អ្នកជាប្រភេទមនុស្សដែលចូលចិត្តធ្វើអ្វីបែបផ្សងព្រេងបំផុតហើយ អ្នកយល់ថាមានតែការធ្វើរឿងបែបនោះទើបជីវិតអ្នកមានន័យ។​​ ចំពោះគំនិតប្លែកៗ ខុសស្រឡះពីអ្នកដទៃ ទុកចិត្តលើអ្នកចុះមិនខុសនោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម