ចង់បានភាពជោគជ័យក្នុងជីវិត មនុស្សស្រីដាច់ខាតត្រូវប្រកាន់យកផ្នត់គំនិតបែបនេះ

  • 2021-06-17 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាជាភាពជោគជ័យទៅលើរឿងការងារ ឬ ជីវិតផ្ទាល់ខ្លួននោះទេ មនុស្សដែលមានភាពវៃឆ្លាត តែងតែមានទស្សនៈផ្ទាល់ខ្លួន គោលជំហររឹងមាំ ព្រមទាំងចេះលុតដំខ្លួនឯងយ៉ាងស្ទាត់ជំនាញថែមទៀត។ទាំងនេះហើយជាផ្នត់គំនិតដែលមនុស្សស្រីជោគជ័យភាគច្រើន ទន្ទេញជាប់ក្នុងចិត្ត៖

១. កែប្រែពាក្យសម្ដីមើលងាយ មិនអោយតម្លៃ ជាភាពខ្លាំងមួយរបស់ខ្លួន

២. ជ្រើសរើសយកដំណើរការឆ្ពោះទៅមុខ ជៀសជាងនៅសម្ងំមួយកន្លែងព្យាយាមអោយគ្រប់យ៉ាងដែលខ្លួនធ្វើល្អឥតខ្ចោះ

៣. ក្លាហានទាមទាររកភាពជោគជ័យរបស់ខ្លួន

៤. ហ៊ានសម្រេចចិត្តទោះជាមិនដឹងច្បាស់ថាលទ្ធផលនឹងក្លាយជាយ៉ាងណាក្ដី

៥. ចេះជួយលើកទឹកចិត្តមនុស្សស្រីជុំវិញខ្លួន អោយសម្រេចគោលបំណងដូចខ្លួនដែរ

៦. ឆ្លៀតពេលត្រួសត្រាយផ្លូវសម្រាប់ក្មេងស្រីស្រករក្រោយដែលចង់ដើរផ្លូវដូចគាត់

៧. ចេះរៀនស្វែងយល់ពីទឹកចិត្ត និង កាយវិការមនុស្សជុំវិញខ្លួន

៨. មិនកំណាញ់ក្នុងការចែករំលែកចំនេះដឹងដែលខ្លួនមាន

៩. រក្សាទំនាក់ទំនងជាមួយក្រុមមនុស្សដែលជោគជ័យ

១០. មិនខ្លាចក្នុងការដើរចេញពីបន្ទាត់ដែលគូសកំណត់ដោយសង្គម

ប្រភព៖ success ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម