របស់ទាំងនេះបើខូចហើយ ត្រូវបោះចោលភ្លាម ហាមទុក បើមិនចង់យីអ៊ុនដាក់ អារក្សជាន់
- 2021-05-31 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ទាំងនេះបើខូចហើយ ត្រូវបោះចោលភ្លាម ហាមទុក បើមិនចង់យីអ៊ុនដាក់ អារក្សជាន់
របស់ខ្លះ ក្រោយពេលខូចហើយ ក៏អាចទុកដើម្បីតាំង ឬធ្វើអ្វីផ្សេង តែរបស់ទាំងនេះក្រោយពេលខូចហើយ គឺសុទ្ធតែឲ្យហេតុដោយមិនអាចទុកបន្តនៅក្នុងផ្ទះឡើយ។
១. កញ្ចក់បែក
កញ្ចក់គឺជាឧបករណ៍ដែលស្ទើរតែគ្រប់គេហដ្ឋានគឺមានទាំងអស់ មិនថាកញ្ចក់ឆ្លុះ ឬគ្រឿងសង្ហារឹមដែលធ្វើពីកញ្ចក់នោះទេ។ នៅពេលនៅក្នុងផ្ទះ ស្រាប់តែមានកញ្ចក់បែក ប្រេះ ឬខ្ចាយគឺសុទ្ធតែឲ្យហេតុថាមានប្រផ្នូរមិនល្អ ដូចនេះហើយ ប្រសិនបើកញ្ចក់ប្រេះហើយ តែនៅអាចប្រើបាន ក៏កុំប្រើឲ្យសោះ ដោយត្រូវយកបោះចោល និងសំអាតទីតាំងដែលបែកកញ្ចក់នេះ ឲ្យស្អាត ដូចគ្មានអ្វីកើតឡើងដើម្បីជៀសផុតពីគ្រោះនានា។
២. នាឡិកាងាប់
នៅក្នុងក្បួនហុងស៊ុយ នាឡិកាតំណាងឲ្យជីវិតរបស់មនុស្ស ដូចនេះហើយ នៅពេលនាឡិកាខូច ដែលគេតែងហៅថានាឡិកាងាប់នោះ ត្រូវបានគេសន្និដ្ឋានថា នឹងមានសមាជិកក្នុងគ្រួសារមានជម្ងឺ។ ដូចនេះហើយ ទោះបីជានៅមានរូបរាងស្អាតបាតមែនពិត តែហាមដាច់ខាតមិនឲ្យរក្សាទុកក្នុងផ្ទះនោះឡើយ ព្រោះអាចនាំគ្រោះដល់សមាជិកដែលមានសុខភាពខ្សោយ និងអ្នកមានអាយុច្រើន។
៣. ចានក្បានដែលប្រេះ
កែវ ចានដែលធ្វើពីថ្ម ប្រសិនបើប្រើមិនប្រុងប្រយ័ត្ន ក៏ដូចជាធ្វេសប្រហែសពេលលាងសម្អាតគឺងាយនឹងប្រេះស្រាំជាទីបំផុត។ ការដែលបែក ឬប្រេះចានក៏ជាប្រផ្នូរមិនល្អមួយដូចគ្នា។ ព្រោះនៅពេលមានរឿងនេះកើតឡើង គេជឿថា យីអ៊ុនរបស់ម្ចាស់គេហដ្ឋានកំពុងតែធ្លាក់ចុះ ដូចនេះគួរទិញចានថ្មី ហាមប្រើចានបែបនេះដាច់ខាត។
៤. ត្រីងាប់
គ្រួសារមួយចំនួន តែងមានចំណូលចិត្តចិញ្ចឹមត្រីជាសត្វចិញ្ចឹម។ យ៉ាងណាក្ដី ដោយសារហេតុផលណាមួយ ត្រីនឹងអាចស្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់។ នៅពេលមានករណីនេះកើតឡើង អ្នកមិនគួររង់ចាំយូរ ទើបដួសត្រីចេញពីអាងឡើយ ព្រោះក្រៅពីអាចធ្វើឲ្យត្រីផ្សេងប៉ះពាល់នោះ គេជឿថារាសីរបស់ម្ចាស់ត្រីក៏ត្រូវប៉ះពាល់ដែរ។
៥. ដើមឈើងាប់
ដើមឈើដាំដើម្បីតាំងមួយចំនួន គឺអាចរស់បានយូរ និងងាយទោះបីជាមិនថែទាំខ្លាំងក៏ដោយ។ ប៉ុន្តែនៅពេលដើមទាំងនេះក្រៀមស្វិតងាប់ហើយ គឺត្រូវយកទៅចោលភ្លាម។ ព្រោះដើមឈើងាប់មានថាមពលអវិជ្ជមានដែលអាចប៉ះពាល់ខ្លាំងដល់អ្នកដាំ និងសមាជិកដែលរស់នៅក្នុងផ្ទះ៕