កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី ៥​ប្រភេទ​នេះ​ ព្រោះ​គ្មាន​តម្លៃ​ឲ្យ​អ្នក​ណា​ចង់​ក្បែរនិង​សរសើរ​ឡើយ

  • 2021-05-15 15:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ដែល​មិន​ល្អ​បើ​គេ​ប្រាប់ បើ​គេ​ទូន្មាន​យើង​គួរ​តែ​ទទួល​យក​ហើយ​កែប្រែ​ចេញ​មិន​មែន​ផ្គើន​វាយ​បក​ទៅ​គេ​វិញ​ទេ។ ធម្មជាតិ​នៃ​មនុស្ស​ស្រី​គឺ​ទន់ភ្លន់ ស្មោះត្រង់​រឹងមាំ និង​ថ្លៃថ្នូរ​មិន​មែន​ពិសពុល ធ្វើ​ខ្លួន​ឲ្យ​ទន់ជ្រាយ​ បន្ទាប​តម្លៃ​ខ្លួន​ឯង​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​អ្នក​មិន​គួរ​បណ្ដោយ​ខ្លួន​ចូល​ឡើយ ៖

១. យក​សម្រស់​ចិញ្ចឹម​ខ្លួន

បើ​កើត​មក​ស្អាត​ហើយ​នោះ​ជា​បុណ្យ​វាសនា​ដែល​អ្នក​បាន​សាង តែ​បើ​អ្នក​យក​សម្រស់​ទៅ​បោក​ប្រាស់​មនុស្ស​ប្រុស​គ្រប់​គ្នា​ដើម្បី​តែ​តម្រូវ​អ្នក​នោះ​វា​ពិត​ជា​អន់​ពេក​ហើយ។ បើ​មាន​រូប​សម្បត្តិ​ហើយ​មាន​ទាំង​សមត្ថភាព​ទៀត​នោះ អ្នក​ពិត​ជា​អស្ចារ្យ​ព្រោះ​នោះ​ទើប​ជា​តម្លៃ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​សរសើរ។

រូបតំណាង

**២. ឈ្លក់​វង្វេង​ជាមួយ​មនុស្ស​ប្រុស​រហូត​ភ្លេច​អ្វី​ដែល​នៅ​សល់**

ស្នេហា​អ្នក​ណា​ក៏​មាន​ដែរ​តែ​មិន​មែន​ឲ្យ​ងប់ងុល​ដក​ខ្លួន​លែង​រួច​នោះ​ទេ។ បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​ភ្លេច​គ្រួសារ ភ្លេច​មិត្តភក្តិ ភ្លេច​ការងារ​ដោយសារ​មនុស្ស​ប្រុស​នោះ​ពិត​ជា​គ្មាន​តម្លៃ​អី​សោះ​តែ​ម្ដង ព្រោះ​ជីវិត​នេះ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ។ កុំ​ឈប់​ធ្វើ​ការ​ដោយសារ​មនុស្ស​ប្រុស​ក្បត់ កុំ​ឈប់​ស្រឡាញ់​ខ្លួន​ឯង​បើ​គេ​ឈប់​ស្រឡាញ់​អ្នក ហើយ​កុំ​ភ្លេច​មនុស្ស​ក្បែរ​ខ្លួន​ដែល​ស្រឡាញ់​អ្នក​បើ​មនុស្ស​ប្រុស​ម្នាក់​នោះ​ភ្លេច​អ្នក។ កុំ​ទន់ជ្រាយ​ដោយសារ​ប្រុស​ម្នាក់​អី ព្រោះ​គេ​អត់មាន​តម្លៃ​ដល់​ថ្នាក់​ហ្នឹង​ទេ។

៣. ចេះ​តែ​ចាយ​តែ​មិន​ចេះ​រក

២០​ឆ្នាំ​ជាង​ហើយ​តើ​មាន​ការងារ​ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ឯង​ឬ​នៅ? ឬ​ក៏​នៅ​ចាយ​លុយ​គ្រួសារ​ទៀត​ អាយុ​ប៉ុណ្ណេះ​តើ​ធ្លាប់​មាន​សួរ​ខ្លួន​ឯង​ទេ​ថា​ជោគជ័យ​អី​ខ្លះ​ហើយ? ឬ​ក៏​ចេះ​តែ​សប្បាយ ចេះ​តែ​ចាយ ចេះ​តែ​ដើរលេង​ទេ? គួរ​តែ​រៀន​រស់​ដោយ​ខ្លួន​ឯង ព្រោះ​វ័យ​នេះ​ជា​វ័យ​ដែល​អ្នក​គួរ​ប្រឡូក​រសជាតិ​ជីវិត​ឲ្យ​បាន​ច្រើន​បំផុត​មិន​មែន​អង្គុយ​តែ​ដក​ដង្ហើម​ចោល​ទេ។

រូបតំណាង

៤. ឈ្នានីស​គេ​មិន​ចេះ​ចប់

មនុស្ស​ស្រី​គួរ​ឲ្យ​ខ្លាច​និង​​អន់​បំផុត​គឺ​មនុស្ស​ស្រី​ដែល​ចាំ​តែ​ឈ្នានីស​គេ និយាយ​ដើម​គេ និង​ពុត​ត្បុត។ ត្រូវ​ដឹង​ថា​មនុស្ស​ស្រី​ដែល​ល្អ គេ​គ្មាន​ពេល​មក​រវល់​ជាមួយ​រឿង​អ្នក​ផ្សេង​នោះ​ទេ ហើយ​ក៏​មិន​ចំណាយ​ខួរក្បាល​គេ​មក​គិត​រឿង​អត់ប្រយោជន៍​ទាំង​នេះ​ដែរ។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​ចរិត​ពស់​ចូល​ខ្លួន​អី ព្រោះ​គ្មាន​អ្នក​ណា​ចង់​នៅ​ក្បែរ​សត្វ​ពស់​ទេ។

៥. មិន​ចេះ​ធ្វើ​អី​ក្រៅ​ពី​ធ្វើ​ខ្លួន

ស្អាត​ឡើង​ខ្វង់​ៗ តែ​កុំ​សួរ​ស្អី​ក៏​មិន​ចេះ​ធ្វើ​ដែរ​ព្រោះ​ចេះ​តែ​តែង​ខ្លួន។ មនុស្ស​ស្រី​ក្រៅ​ពី​ស្អាត​ត្រូវ​មាន​ទាំង​ចំណេះ មាន​ទាំង​ចរិយា មាន​ទាំង​អត្តចរិត​ល្អ​ទើប​អ្នក​ជុំវិញ​ខ្លួន​ស្រឡាញ់ តែ​បើ​ស្អាត​តែ​មួយ​មុខ​ក៏​គ្មាន​អី​ល្អ​ដែរ។ ការងារ​ផ្ទះ​សម្បែង​ត្រូវ​ចេះ​ចាត់ចែង​ដែរ ព្រោះ​វា​ជា​រឿង​មួយ​ដែល​មនុស្ស​ស្រី​មិន​អាច​ព្រងើយ​កន្តើយ​ឡើយ៕

រូបតំណាង

ចុចអាន៖រឿង​មិន​បាន​ការ​ និង​ខ្ជះខ្ជាយ​ពេល​វេលាទាំង ៦​ដែល​អ្នក​មិន​គួរ​ឲ្យ​មាន​ក្នុង​ជីវិត​

អត្ថបទ៖ ផេង ផលធិតា