មិត្តរួមសម្ដែងប្រាប់ថាមូលហេតុធ្វើឲ្យលោកសម្ដែងខុស គឺព្រោះ Song Joong Ki ស្អាតខ្លាំងពេក
- 2021-05-13 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តរួមសម្ដែងប្រាប់ថាមូលហេតុធ្វើឲ្យលោកសម្ដែងខុស គឺព្រោះ Song Joong Ki ស្អាតខ្លាំងពេក
ដោយសារតែមានមុខស្អាតខ្លាំងពេក កំពូលតារាសម្ដែងប្រុសកូរ៉េ Song Joong Ki បានធ្វើឲ្យមិត្តរួមសម្ដែងភ្លឺក និងសម្ដែងខុសជាច្រើនដង។
តាំងពីទើបចូលសិល្បៈមកដល់បច្ចុប្បន្ន តារាសម្ដែងប្រុសជើងចាស់កូរ៉េ Song Joong Ki តែងតែមានឈ្មោះជាសិល្បករដែលមានសម្រស់ស្អាតដូចផ្កា ដែលពិបាករកអ្នកមានរូបសម្បត្តិដូចនេះខ្លាំង។ ទោះបីជាមានវ័យ ៣៧ឆ្នាំហើយក្ដី តែមុខរបស់តួរឿង ម្ចាស់ព្រះអាទិត្យ នៅតែមានមុខក្មេងដូចកាលទើបចូលសិល្បៈកាលពី១០ឆ្នាំជាងមុន។
ថ្មីៗនេះបំផុត មិត្តរួមសម្ដែងរបស់ប្រុសស្អាតខាងលើបានបង្ហើបឲ្យដឹងថា ដោយសារតែលោកស្អាតខ្លាំងពេក បានធ្វើឲ្យរូបគេនេះមានកំហុសជាច្រើន។ ជាក់ស្ដែង នៅក្នុងកម្មវិធី Video Star ភាគថ្មី តារាសម្ដែងប្រុស Kim Young Woong ដែលជាមិត្តរួមសម្ដែងជាមួយ Song Joong Ki ក្នុងរឿង Vincenzo បានរៀបរាប់ថា៖ Song Joong Ki ពូកែចូលតួ និងស្អាតខ្លាំងបំផុត។ មានពេលខ្លះ កំពុងសម្ដែងជាមួយគ្នា តែដោយសារតែលោករវល់តែមើលមុខ ប្រុសស្អាតកើតឆ្នាំ ១៩៨៥ ធ្វើឲ្យលោកភ្លេចភ្លាំង មិនបានសម្ដែង ដែលធ្វើឲ្យថតខុសជាច្រើនដង។
មិនត្រឹមតែប៉ុណ្ណោះ លោកបន្ថែមថា Song Joong Ki ពូកែសម្របតាមកាលៈទេសៈបំផុត ដោយពេលខ្លះ លោករកនឹកឃើញប៉ារ៉ូលខ្លួនឯង ដែលមិនមាននៅក្នុងសាច់រឿងដើម្បីធ្វើឲ្យរឿងមើលទៅជក់ចិត្តជាងមុន។ Vincenzo គឺជាវណ្ណកម្មត្រលប់មកកាន់ទូរទស្សន៍វិញរបស់ Song Joong Ki ក្រោយបាត់មុខ២ឆ្នាំ។ រឿងនេះទទួលបានជោគជ័យជាខ្លាំង ដោយបានជាប់ជារឿងភាគដែលមានអ្នកមើលច្រើនជាងគេនៅលើវិបសាយ Netflix៕