បើសិនជាអ្នកទម្លាប់គេងភ្ញាក់ពេលយប់ចំម៉ោងដដែលជានិច្ចនោះ អ្នកអាចនឹងមានបញ្ហាសុខភាពទាំងនេះ

  • 2021-05-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមវេជ្ជសាស្ត្របុរាណចិន រាងកាយអ្នកកំពុងតែចង់បង្ហាញអោយអ្នកដឹងពីបញ្ហាមួយចំនួនដែលអ្នកគួរតែយកចិត្តទុកដាក់៖

១០ - ១១ យប់: ប្រព័ន្ធរំលាយអាហារ និង អរម៉ូន

យោងតាមការបកស្រាយតាមក្បួនចិនបុរាណបានបង្ហាញថា ភាគច្រើនមនុស្សដែលទម្លាប់ភ្ញាក់ក្នុងកំឡុងពេលនេះមកពីក្រពេញអង់ដូគ្រីនដំណើរការមិនស្រួល ដែលមិនមានអ្វីខុសប្លែកច្រើនពីបញ្ហាដែលពាក់ព័ន្ធ នឹង ប្រព័ន្ធរំលាយអាហារ ឫ ក្រពេញទីរ៉ូអ៊ីត។

១១ - ១ យប់: ថង់ទឹកប្រមាត់

ថង់ទឹកប្រមាត់មាននាទីផ្ទុក និង បញ្ចេញទឹកប្រមាត់។ បើសិនជាអ្នកទម្លាប់គេងភ្ញាក់បែបនេះរហូតមកនោះ អ្នកអាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើនទៀត ព្រមទាំងផ្នែកបញ្ញាស្មារតីថែមទៀតផង។

១ - ៣ យប់: ថ្លើម

ពិតអត់ដែលមួយរយះនោះ អ្នកតែងមានអារម្មណ៏ឆេវឆាវ និង មួម៉ៅជាប់ជាប្រចាំនោះ? បើសិនជាអ្នកតែភ្ញាក់ក្នុងកំឡុងម៉ោងពេលនេះជាប្រចាំនោះ ថ្លើមអ្នកអាចនឹងកំពុងតែមានបញ្ហាហើយ អមដោយការចុះខ្សោយខាងផ្នែកបញ្ហាស្មារតី ស្លេកស្លាំង ព្រមទាំងមានរដូវមិនទៀងទាត់ថែមទៀតផង។

៣ - ៥ ទាបភ្លឺ: សួត

បើតាមក្បួនបុរាណចិន សួតមាននាទីជួយអោយរាងកាយទាំងមូលរឹងមាំ ថែមទាំងត្រូវាបានគេផ្សារភ្ជាប់ទៅនឹង ភាពស្មោះត្រង់ និង ទុក្ខសោករបស់មនុស្ស។

៥ - ៧ ព្រឹក: ពោះវៀនធំ

ជាធម្មតា អ្នកមានបញ្ហាក្នុងការបន្ទោរបង់ណាស់មែនទេ? ពេលម៉ោងនេះជាពេលដែលរាងកាយអ្នកចាប់ផ្ដើមដំណើរការដើម្បីបញ្ចេញសារជាតិពុលទាំងឡាយចេញពីរាងកាយ អ្នកអាចចាប់អារម្មណ៏នូវរោគសញ្ញាពាក់ព័ន្ធនឹងបញ្ហានេះដូចជា ស្បែកឡើងរមាស់កន្ទួលជាដើម។

ប្រភព៖ DailyFresher ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម