រើសបៀរមួយសន្លឹក ដើម្បីដឹងថារបួសស្នេហាអ្នកគួរតែព្យាបាលបែបណា

  • 2021-05-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មកដឹងពីដំបូន្មានស្នេហាវិញមើល តើគួរតែ​ព្យាបាលបែបណា?

សន្លឹកបៀរទី ១

របួសផ្លូវចិត្តដែលអ្នកមាននៅក្នុងពេលនេះ អាចកើតចេញមកពីក្មេងៗ ដែលអ្នកមានអារម្មណ៏ថាត្រូវបានគេបោះបង់ចោល ពេលនិយាយស្ដីទៅមិនសូវជាមានគេចាប់អារម្មណ៏ យកចិត្តទុកដាក់។ ត្រូវចាំថា ទោះជាចង់ ឬ មិនចង់ ការឈឺចាប់ទាំងអស់នោះជាផ្នែកមួយនៃជីវិត គ្រាន់តែមានរឿងមិនល្អកើតឡើងប៉ុន្មានទំព័រ មិនប្រាកដថាអ្នកមិនអាចសរសេររឿងល្អទៅក្នុងទំព័របន្ទាប់ៗនោះទេ។ បើអ្នកមិនធ្លាប់ជួបមនុស្សដែលមិនល្អនឹងអ្នក អ្នកច្បាស់ជាមិនរៀនរក្សាមនុស្សដែលល្អនឹងអ្នកនៅក្នុងជីវិតនោះទេ។

សន្លឹកបៀរទី ២

អ្នកអាចនឹងមានអារម្មណ៏ថា គេមិនស្មោះត្រង់ ការលះបង់កើតចេញពីអ្នកតែម្ខាង ដែលធ្វើអោយអ្នកមានអារម្មណ៏ថាទាល់តែចេះទាមទារបន្តិចហើយ ទើបអាចមានអារម្មណ៏ថាមានសេចក្ដីទៅបាន។ ទោះជាបែបនេះក្ដី អ្នកអាចនឹងនៅតែមានកូនចិត្តគិតថា វាអាចមកពីអ្នកមិនល្អគ្រប់គ្រាន់ ទើបគេស្រលាញ់ និង យកចិត្តទុកដាក់លើអ្នកបានតែប៉ុណ្ណឹង។ ត្រូវចាំថា មុននឹងអាចអោយអ្នកដទៃស្រលាញ់ និង យល់ពីតម្លៃអ្នកបាន លុះត្រាតែអ្នកខ្លួនឯងនេះ រៀនស្រលាញ់ខ្លួនឯងអោយបានច្រើនជាមុនសិន។

សន្លឹកបៀរទី ៣

អ្នកអាចនឹងនៅតែមានអារម្មណ៏ថាឈឺចាប់ ខូចចិត្តនៅឡើយអោយតែរំលឹកពីគេម្ដងៗ។ ព្រោះការភាពមិនស្មោះត្រង់ និង ទង្វើផិតក្បត់របស់អ្នកចាស់ធ្វើអោយអ្នកមានអារម្មណ៏រៀងចាល ទោះជាព្យាយាមពន្យល់ប្រាប់ខ្លួនឯងថា មនុស្សទាំងអស់មិនដូចគ្នាក្ដី ក៏អ្នកនៅតែមានអារម្មណ៏ថាឈឺចាប់ជានិច្ច។ ទោះជាពិបាកក៏ពិតមែន តែអ្នកគួរតែបង្រៀនអោយខ្លួនឯងយល់ថា មិនចាំបាច់ដាក់របាំង មិនអោយអ្នកដទៃចូលមកក្នុងជីវិតអ្នកបែបនេះនោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម