ជីវិតអ្នក Single មានក្ដីសុខពិតៗ បើបានធ្វើរឿងទាំងនេះសម្រាប់ខ្លួនឯង

  • 2021-05-11 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាស់ជាស្រលាញ់ជីវិតបែប Single ខ្លួនឯងខ្លាំងមិនខាន បើបានធ្វើរឿងទាំង ៧ យ៉ាងនេះ៖

១. បន្ថែមពណ៌ជីវិតដោយទៅធ្វើរឿងទាំងឡាយណាដែលអ្នកគិតថាពិបាក

បើអ្នកចេះតែមានអារម្មណ៏ឯកានោះ ល្មមដល់ចេញដើរចេញពីកន្លែងដែលធ្វើអោយអ្នកមានអារម្មណ៏បែបនោះ ស្វែងរក Challenges ថ្មីសម្រាប់ខ្លួនឯងហើយ។ ភាគមនុស្សស្រីខ្លួនមួយមានអារម្មណ៏មិនចេញចិត្តខ្លាំង ព្រោះតែសកម្មភាពរាល់ថ្ងៃរបស់ខ្លួននេះ មិនមានអ្វីប្រែប្រួល គួរអោយចាប់អារម្មណ៏ដូចគេឯង។ ហេតុនេះហើយ ចំពេលដែលនៅទំនេរបែបនេះ អ្នកគួរព្យាយាមអោយខ្លួនឯងឆ្លងកាត់ការលំបាកបន្តិច ធានាថាបទពិសោធន៏ដែលអ្នកទទួលបានវាមានតម្លៃជាងការលះបង់មួយពេលនោះច្រើនណាស់។

២. អោយរង្វាន់ខ្លួនឯង ពេលសម្រេចបានការងារណាមួយ

មនុស្សស្រីភាគច្រើនមានអារម្មណ៏ថាខ្វះអ្វីម្យ៉ាងនៅក្នុងជីវិត ព្រោះថាពេលដែលមានស្នេហាគេធ្វើអោយជីវិតអ្នកជួបរឿងស្មានមិនដល់ជាច្រើន Surpriseអ្នក ការខ្វល់ខ្វាយ និង ហួងហែងជាដើម។ តែអ្នកមានដែលធ្លាប់គិតនឹងបង្កើតអារម្មណ៏បែបនេះអោយខ្លួនឯងដែរទេ? បើសិនជាមិនដឹងចាប់ផ្ដើមពីត្រង់ណា អ្នកអាចសន្យានឹងខ្លួនថានឹងទិញរបស់ដែលខ្លួនចង់បានពេលបាន សម្រេចការងារណាមួយ ហើយការងារនោះមិនចាំបាច់ទាល់តែធំដុំនោះទេ លើកទឹកចិត្ត អោយខ្លួនឯងសប្បាយចិត្តបន្តិចមិនខុសនោះទេ។

៣. ប្ដូរបរិយាកាសដោយទៅកន្លែងថ្មីៗ ជួបបទពិសោធន៏ថ្មីៗ មនុស្សថ្មីៗ

បើសិនជាអ្នកទម្លាប់តែចូលចិត្តកន្លែងស្ងប់ស្ងាត់ ខ្លាចនេះខ្លាចនោះមិនចប់នោះ ពេលនេះហើយជាពេលដ៏សក្តិសមបំផុត ដើម្បីចាក់សោរទុកទម្លាប់ទាំងនេះចោលមួយរយះសិន។ ទម្លាប់ទាំងនេះអាចជាជនល្មើសដែលធ្វើអោយអ្នកមានអារម្មណ៏ថាជីវិតនេះ ដាច់ខាតទាល់តែមាននរណាម្នាក់ចូលមកបំពេញន័យជីវិត ទើបអាចមានក្ដីសុខពេញលេញបាន។

៤. ចំណាយពេលទៅធ្វើរឿងដែលអ្នកតែងតែប្រាថ្នាកន្លងមក

បើសិនជាអ្នកប្រាថ្នាចង់ធ្វើអ្វីមួយ តែមិនអាចធ្វើបាន ព្រោះពេលនោះមានគេ ត្រូវចំណាយពេលភាគច្រើនជាមួយគេ ពេលនេះជាពេលល្មមគិតគូរសើររ៉ើរវាមកវិញហើយ។ វាមិនត្រឹមតែអាចជួយអោយចំនាយពេលនោះបានយ៉ាងមានប្រយោជន៏នោះទេ ថែមទាំងជួយបន្ថែមសេចក្ដីសុខអោយខ្លួនឯងបានថែមទៀត។

៥. ឆ្លៀតឱកាសនេះ រៀបចំគោលដៅជីវិតខ្លួនឯង

ជួនកាលអារម្មណ៏ដែលមិនសូវជាមានក្ដីសុខនេះ មិនមែនមកពីភាព Single នេះតែម្យ៉ាងនោះទេ វាអាចមកពីអ្នកមិនទាន់អាចរកកោះត្រើយសម្រាប់ជីវិតខ្លួនឯងនៅឡើយ ដល់ពេលខ្លួនមួយទៅអារម្មណ៏មួយនេះក៏លេចរូបរាងមកកាន់តែច្បាស់ជាងមុន។ សាកគិតមើល៎ៗ បើសិនជាអ្នករត់ម៉ារ៉ាតុន ដែលគ្មានទីព្រ័ត្ន មិនយូរអ្នកច្បាស់ជាចាប់ផ្ដើមមានអារម្មណ៏នឿយហត់ និង មិនមានកម្លាំងចិត្តក្នុងការបន្តដំណើរទៅមុខទៀតជាមិនខាន។

៦. បង្កើតអនុស្សាវរីយ៍ជាមួយគ្រួសារ និង មនុស្សជិតស្និទ្ធ

ពេលនេះក៏ជាពេលដែលអ្នកគួរតែផ្សះផ្សារទំនាក់ទំនងដែលអ្នកទុកចោលពេលមានស្នេហាកន្លងមកនេះហើយ។ អ្នកលែងត្រូវខ្លាចការរិតត្បិតថាអ្នកណាដែលគួរ ឬ មិនគូររាប់រកព្រោះតែខ្លាចគេប្រច័ណ្ឌតទៅទៀតហើយ។ ចំនាយពេលទាំងនេះជាមួយមនុស្សដែលស្រម៉ៃចង់ឃើញអ្នកបានសុខ ជាសុភមង្គលមួយដែលពិបាកនឹងរកណាស់ ហើយអ្នកនឹងអរគុណខ្លួនឯងទៅថ្ងៃមុខចំពោះការចងចាំល្អៗ ទាំងនោះមិនខាន។

ប្រភព៖ sistacafe ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម