សម្តីបង្ហាញកត្តញ្ញូ ដែលកូនគ្រប់គ្នា គួរនិយាយទៅអ្នកមានគុណ

  • 2021-05-07 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ម្តាយ ​ជា​អ្នក​មាន​គុណ​ធំ​លើស​​អ្វី​ៗ​ទាំង​អស់ ​ទោះ​ទន្លេ​១០០ សមុទ្រ​១០​ក៏​មិន​ស្មើរ​គុណ​ម្តាយ​ដែរ។ ​ហេតុ​នេះ ​កូ​ន​ៗ​ទាំង​អស់​មិន​ត្រូវ​ភ្លេច​ភាព​កត្តញ្ញូ​ចំពោះ​អ្នក​មាន​គុណ​ឡើយ។ ​ថ្ងៃ​នេះ ​កញ្ញា ​ចង់​ឲ្យ​ប្រិយ​មិត្ត​ទាំង​អស់​បាន​ដឹង​ថា ​សម្តី​និង​ឃ្លា​ទាំង​នេះ ​កូន​ៗ​គួរ​និយាយ​ទៅ​កាន់​​អ្នក​ម្តាយ ​ទាន់​ដង្ហើម​លោក​នៅ​មាន ​កុំ​ចាំ​ទាល់​តែ​លោក​ផុត​ទៅ ​ទើប​នឹក​ស្តាយ​ក្រោយ​។

-​ម៉ែកុំបារម្ភ! ទោះម៉ែចាស់ទៅ ក៏កូនមិនទៅណាដែរ កូននឹងប្រឹងរកលុយចិញ្ចឹមបីបាច់ម៉ែឲ្យបានល្អ។

-កូនសំណាងណាស់ ដែលបានកើតជាកូនរបស់ម៉ែ។

-អ្នកដទៃអាចនឹងចាកចោលកូន ពេលឃើញកូនធ្លាក់ដុនដាប តែម៉ែម្នាក់តែងជាខ្នងបង្អែកនិងទីប្រឹក្សាដែលស្មោះត្រង់បំផុតក្នុងជីវិតកូន។

-ម៉ែមិនត្រឹមជាអ្នកមានគុណផ្តល់កំណើត តែម៉ែបានដើរតួនាទីច្រើនណាស់ក្នុងជីវិតរបស់កូន ជាបងស្រីផង មិត្តភក្កិយល់ចិត្តផង និងជាប្រភពសុភមង្គលដែលមានក្តីសុខបំផុតរបស់កូន។

-បើ​ម៉ែ​ហត់​ប្រាប់​មក​ណា !​ទោះ​កូន​ម្នាក់​នេះ​រវល់​យ៉ាងណា កូន​នូវ​តែ​អាច​ថែ​​ទាំ​សុខភាព​អ្នក​ម៉ែ​បាន​ដែរ។

-​ក្តីសុខរាល់ថ្ងៃ​របស់​កូន គឺ​បាន​ឃើញ​ម៉ែ​ញញឹម ​និង​សម្រេច​ក្តី​ប្រាថ្នា​របស់​ម៉ែ​បាន។

-​​ម៉ែ​ជា​ម្លប់ និង​ជា​ទី​សុខសាន្ត​របស់​កូន។

-​ម៉ែ​ជា​ព្រះ​រស់​ក្នុង​ផ្ទះ ​ដែល​តែង​សន្តោស​ប្រណី​កូន​​​ ​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​កូន​បាន​ដើរ​ត្រឹម​ត្រូវ។

-​គេ​​ថា​ទិវា​បុណ្យ​ម្តាយ​មាន​ម្តង​ក្នុង​មួយ​ឆ្នាំ ​តែ​ក្នុង​ចិត្ត​កូន​​ប្រារព្ធ​​ទិ​វា​នេះ​រាល់​ថ្ងៃ​សម្រាប់​ម៉ែ។

-ក្តី​ប្រាថ្នា​រាល់​ថ្ងៃ​របស់​កូន គឺ​សុំ​ឲ្យ​ម៉ែ​មាន​សុខភាព​ល្អ ​មាន​ស្នាម​ញញឹម ​និង​​សម្រេច​គ្រប់​បំណង​ប្រាថ្នា៕

អត្ថបទ៖ លឹម សុនា