សន្លឹកបៀរដែលអ្នកពេញចិត្ត អាចបង្ហាញបានថាគេតែងមានអារម្មណ៏បែបណាពេលនៅក្បែរអ្នក
- 2021-05-03 01:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្លឹកបៀរដែលអ្នកពេញចិត្ត អាចបង្ហាញបានថាគេតែងមានអារម្មណ៏បែបណាពេលនៅក្បែរអ្នក
ចង់ដឹងដែរអត់?
សន្លឹកបៀរទី ១
សន្លឹកបៀរមួយនេះអាចបង្ហាញថា អ្នកជាមនុស្សដែលមានមិត្តភក្តិច្រើន ហើយងាយនឹងបត់បែនតាមកាលៈទេសៈ។ កម្រណាស់ដែលអ្នកបង្ហាញអារម្មណ៏អោយគេឯងដឹង ព្រោះតែអ្នកចង់ចំនាយពេលអោយរីករាយបំផុតជាមួយមនុស្សជុំវិញខ្លួន។ ពេលនៅក្បែរអ្នក គេតែងតែមានអារម្មណ៏ថាធូរស្រាល មិនចាំបាច់សម្ដែង អាចធ្វើជាខ្លួនឯងពិតៗ។ ចង់យ៉ ចង់សើចបានស្រេចចិត្ត មិនចាំបាច់ភ័យព្រួយថាអ្នកសើចចំអកនោះទេ។
សន្លឹកបៀរទី ២
ក្នុងក្រសែភ្នែកគេ អ្នកជាមនុស្សដែលចេះយោគយល់ ចេះស្ដាប់ហេតុផល ជាមនុស្សដែលមានសន្តានចិត្តល្អប្រពៃ ព្រមទាំងចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានយ៉ាងល្អ។ មនុស្សភាគច្រើនតែងតែគិតដល់អ្នក ពេលដែលត្រូវការមនុស្សពិភាក្សា អោយយោបល់។ ទោះជាចែកផ្លូវគ្នាទៅហើយក្ដី អ្នកចាស់អាចរៀនសូត្រពីអ្នកបានច្រើនណាស់ ក្នុងពេលដែលអ្នគទាំងពីរទាក់ទងគ្នា។
សន្លឹកបៀរទី ៣
អ្នកជាមនុស្សម្នាក់ដែលមិនមានពុតត្បុត មានចិត្តស្មោះស មិនចូលចិត្តគិតអ្វីស្មុគស្មាញច្រើន។ អ្នកអាចធ្វើអោយមនុស្សជាច្រើនមានអារម្មណ៏ស្រណុកចិត្ត និង មិនបារម្ភច្រើនពេលនៅក្បែរ។ គេពេញចិត្តអ្នកព្រោះតែចរិតបែប Carefree និង មិនចូលចិត្តរញ៉េរញ៉ៃច្រើននេះហើយ។
សន្លឹកបៀរទី ៤
សន្លឹកបៀរមួយនេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានភាពវៃឆ្លាត ព្រមទាំងចេះកំប្លុកកំប្លែងថែមទៀត។ អ្នកដឹងថាធ្វើអោយមនុស្សជុំវិញខ្លួនសប្បាយចិត្តដោយបែបណា ធ្វើអោយពេលទៅណាមកណា អ្នកក្លាយជាទីចាប់អារម្មណ៏ក្នុងរ៉ូងមនុស្សជានិច្ច។ នៅពេលដែលនៅក្បែរអ្នក គេតែងតែមានអារម្មណ៏ថាសប្បាយចិត្ត ញញឹមឡើងចង់ជ្រួញមុខអស់ទៅហើយ។