ចង់បាន​រាង​ស្អាត គួរប្រើវិធី​លើក​ទឹកចិត្ត​ខ្លួនឯង ៥ យ៉ាងនេះឲ្យ​ខិតខំហាត់​ប្រាណ

  • 2021-04-30 22:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ទទួល​បាន​រូបរាង​ស្រស់​ស្អាត​ស្រី​ៗគួរ​តែ​ហាត់ប្រាណ តែ​ពេល​ខ្លះ​ពួកយើង​មិន​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ឡើយ​ដោយ​ហេតុផល​ជាច្រើន។ ដូចនេះ​ដើម្បី​អាច​ហាត់​ប្រាណ​បាន​ទៀតទាត់ គួរ​មាន​វិធី​លើក​ទឹកចិត្ត​ខ្លួនឯង​ទាំងនេះ៖

១.ស្ដាប់​តន្រ្តី៖ ការ​ស្ដាប់​តន្ត្រី​បណ្ដើរ ធ្វើ​លំហាត់​ប្រាណ​បណ្ដើរ​ពិត​ជា​មាន​ប្រសិទ្ធភាព​បំផុត និង​មិន​ធ្វើឲ្យ​យើង​ខ្ជិលច្រអូស។

រូបតំណាង

**២.ដាក់​គោលដៅ​សម្រក​ទម្ងន់**៖ ចង់​បាន​រូបរាង​ស្អាត យើង​ត្រូវ​ដាក់​គោលដៅ​ឲ្យ​បាន​ជាក់លាក់​ថា​ក្នុង ​រយៈពេល​ប៉ុណ្ណា ត្រូវ​ស្រក​ទម្ងន់​ឲ្យ​បាន​ប៉ុន្មាន ធ្វើ​ដូចនេះ​ទើប​មាន​ចិត្ត​ចង់​ហាត់​ប្រាណ។

៣.ស្វែងរក​មិត្តភ័ក្តិ​ដែល​ជា​អ្នក​ចូលចិត្ត​ហាត់ប្រាណ៖​ ប្រសិន​បើយើង​មាន​មិត្តភ័ក្តិ​ជា​អ្នក​ហាត់​ប្រាណ និង​មាន​រូបរាង​ស្រស់​ស្អាត ពួកគេ​ពិតជា​អូសទាញ​យើង​ឲ្យ​បាន​ស្អាត​ទៅ​ជាមួយ​ដែរ។

៤.ចាត់ទុកតារា​ណា​ ជា Idol៖ ទាល់តែ​យើង​មាន​ចិត្ត​ចង់​ស្អាត​ដូច​នរណា​ម្នាក់ ទើប​យើង​មាន​ចិត្ត​ចង់​ហាត់​ប្រាណ​ដើម្បី​បាន​ស្អាត​ដូច​គេ។

រូបតំណាង

៥.តាមដាន​ការ​រីកចម្រើន​បាន​មក​ពី​ការ​ហាត់​ប្រាណ​នេះ៖ ដើម្បី​កុំឲ្យ​ខ្ជិល យើង​ត្រូវ​សង្កេត​មើល​ខ្លួន​ឯង​ថា ក្រោយ​ដាក់គោលដៅ​រួច​ស្រក​បាន​ប៉ុន្មាន។ បើ​ឃើញ​លទ្ធផល​ល្អ​យើង​នឹង​ព្យាយាម​បន្ត​ទៀត៕

ចុចអាន៖វីដេអូ​ហាត់​យូហ្កា​៧​ក្បាច់​ងាយ​ៗ សម្រាប់​អ្នក​​ចង់​ស្គម​តែ​ខ្ជិល​ហាត់​ប្រាណ

ប្រភព៖ herinterest ប្រែសម្រួល៖ ទ្រី រ៉ាវី