កំពុង​ផ្ទុះ​កូវីដ​មែន​ពិត តែ​ យ៉ាង គួរ​ នៅ​តែ​ជះ​លុយ​៦៤​លាន​ដុល្លារ ទិញ​វីឡា​ដ៏​ស្កឹមស្កៃ

  • 2021-03-30 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ដោយ​សារ​វិបត្តិ​កជំងឺ​កូវីដ ១៩​មែន​ពិត តែ​កំពូល​តារា​សម្ដែង​ប្រុស​ហុងកុង Louis Koo នៅ​តែ​ចំណាយ​លុយ​ជា​ច្រើន​ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​ថា កំពូល​តារា​សម្ដែង​ជើង​ចាស់​ហុងកុង Louis Koo ទើ​បតែ​ចំណាយ​លុយ ៦៤​លាន​ដុល្លារ ដើម្បី​ទិញ​ផ្ទះ​មួយ​ខ្នង​នៅ​ក្នុង​បុរី​លំដាប់​ខ្ពស់ Double Cove ស្ថិត​ក្នុង​តំបន់ Ma On Shan ក្រុង​ហុងកុង។

តាម​នោះ​ដែរ​ វីឡា​នេះ មើល​សម្ដៅ​ទៅ​សមុទ្រ និង​មាន​ទី​តាំង​នៅ​លើ​ភ្នំ ហើយ​មាន​ទំហំ ២៧៨​ម៉ែត្រ​ការ៉េ កម្ពស់​៤​ជាន់ ដោយ​នៅ​ក្នុង​ផ្ទះ​មាន​ជណ្ដើរ​យន្ត​ផង​ដែរ។ តំបន់​នេះ​ក៏​ជា​ផ្ទះ​របស់​កំពូល​តារា​ផ្សេង​ទៀត​ដូច​ជា Tavia Yeung ជាដើម។

មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​សរសើរ ប្រុស​ស្អាត​វ័យ​៥០​ឆ្នាំ​ ត្បិត​ខណៈ​តារា​ដទៃ​កំពុង​តែ​ពិបាក​ក្នុង​ការ​រក​ការងារ​ ព្រោះ​វិបត្តិកូវីដ​នោះ លោក​នៅ​តែ​មាន​លុយ​ច្រើន​ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ។

យ៉ាងណាក្ដី ផ្ទះ​មួយ​ខ្នង​​នេះ មិន​មែន​ជា​អចលនទ្រព្យ​ដែល​ថ្លៃ​ជាង​គេ​របស់​តួ​រឿង ទេពឥន្ទ្រី​បក្សី​ស្នេហ៍​ឡើយ ដោយ​កាល​ពី​ឆ្នាំ ២០១៧ លោក​បាន​ចំណាយ​លុយ ៧៥​លាន​ដុល្លារ នៅ​តំបន់ Deep Water Bay ហើយ​អញ្ជើញ​ប៉ាម៉ាក់​មក​នៅ​ជាមួយ​ ត្បិត​លោក​គ្មាន​ប្រពន្ធ​កូន។

សព្វ​ថ្ងៃ​នេះ តារា​​កើត​ឆ្នាំ ១៩៧០ កំពុង​មាន​តួនាទី​ជា​ប្រធាន​សមាគម​សិល្បករ​ហុងកុង និង​កំពុង​ព្យាយាម​ដាស់​ស្ថានភាព​ដ៏​អាប់អួរ​របស់​វិស័យ​សិល្បៈ​ហុងកុង​ឡើង​វិញ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម