រឿង ៣ យ៉ាងដែលមនុស្សស្រីមិនត្រូវឈប់ព្យាយាមដើម្បីសេចក្ដីសុខខ្លួនឯង

  • 2021-03-24 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំនុចទាំង ៣ យ៉ាងនេះ បើមិនបោះបង់ចោលទេនោះ​ មនុស្សស្រីច្បាស់ជាមានសេចក្ដីសុខក្នុងជីវិតខ្លាំងមិនខាន៖

១. មិនបញ្ឃប់ការរៀនសូត្រ

ចំណេះដឹងជាផ្នែកសំខាន់មួយនៃជីវិតមនុស្សយើងនេះ ហើយក៏ព្រោះតែសង្គមសព្វថ្ងៃនេះទាមទារអោយមានតម្លារភាពរវាងបុរស និង នារី ដែលជួយអោយមនុស្សស្រីក៏អាចសម្រេចការងារទាំងឡាយណាដែលមនុស្សប្រុសអាចធ្វើបានដែរ។ ហេតុនេះហើយ ក្រៅពីមិនបណ្ដោយអោយខ្លួនឯងទៅពឹងពាក់លើមនុស្សប្រុសតែមួយមុខនោះ មនុស្សស្រីត្រូវតែព្យាយាមស្វែងរកចំនេះវិជ្ជាសម្រាប់ខ្លួនឯង មិនថាជាចំនេះវិជ្ជានៅក្នុងសាលា ឬ ក៏នៅសង្គមនោះទេថែមទាំងចំនេះសម្រាប់ជីវិតដែលធ្វើយ៉ាងណាជួយអោយខ្លួនឯងនេះធំធាត់ខាងផ្នែកចិត្តគំនិតយ៉ាងពេលលេញបំផុត។

២. មិនបញ្ឃប់ថែទាំខ្លួនឯង

ភាពស្រស់ស្អាត ភាគច្រើនគឺជាពាក្យមួយឃ្លាដែលនិយមយកមករៀបរាប់ពីលក្ខណះមនុស្សស្រី តែភាពស្រស់ស្អាតនាពេលបច្ចុប្បន្នមិនមែនអាស្រ័យនៅលើតែរូបរាងខាងក្រៅនោះទេ វាក៏អាចបង្ហាញពីអត្តចរិត និង លក្ខណះខាងក្នុងរបស់មនុស្សស្រីផងដែរ។ មនុស្សស្រីមានភាពស្រស់ស្អាតនៅពេលដែលចេះស្រលាញ់ខ្លួនឯង ស្រស់ស្អាតនៅពេលដែលចេះអោយតម្លៃខ្លួនឯង ដែលជាលក្ខណះដែលមនុស្សប្រុសគ្រប់រូបប្រាថ្នាចង់បានជាដៃគូជីវិតខ្លួន។ ពេលចេញដើរហើរទៅខាងក្រៅ មនុស្សស្រីដែលឆ្លាតច្បាស់ជាយកចិត្តទុកដាក់រៀបចំខ្លួនយ៉ាងល្អ ទៅតាមកាលះទេសះ និង ប្រភេទមនុស្សដែលខ្លួនណាត់ជួប។

៣. មិនបញ្ឃប់ងាយៗពេលជួបឧបសគ្គ

ទម្រាំតែរើរបម្រាស់ពីផ្នត់គំនិតដែលថា មនុស្សស្រីជាភេទទន់ខ្សោយ កន្លែងធ្វើការគួរតែជាផ្ទះសម្បែងនោះ មនុស្សស្រីត្រូវតែបន្តពង្រឹងគោលជំហររឹងមាំមួយនេះ ចិត្តក្លាហានបែបនេះ​ ដោយមិនចាំបាច់ទាល់តែរពឹងពាក់មនុស្សប្រុសដើម្បីអោយជីវិតខ្លួនឯងនេះដើរទៅមុនបាននោះទេ។ មនុស្សប្រុសដែលល្អពិតប្រាកដច្បាស់ជាអោយតម្លៃណាស់ចំពោះមនុស្សស្រីដែលចេះរកលុយផ្កត់ផ្គង់ខ្លួនឯង មិនមែនចេះតែហាមាត់សុំ។ គេក៏មានមោទនកភាពណាស់ដែរដែលសំណាងបានមនុស្សស្រីដែលពូកែទាំងរឿងក្នុងផ្ទះ និង ខាងក្រៅមិនចាញ់គ្នានោះ។

ប្រភព៖ kienthuc ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម