អាមេរិកនៅលែងសុខ លេងធម៌ក្តៅ ដាក់មេរដ្ឋប្រហារនៅមីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅ ត្រៀមចាត់ការតាមច្បាប់អន្តរជាតិ

  • 2021-03-23 04:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ឈ្មោះមេដឹកនាំកំពូលយោធា របស់មីយ៉ាន់ម៉ា និង មន្ត្រីក្នុងជួរយោធាគ្រាក់ៗមួយចំនួនទៀតចូលទៅក្នុងបញ្ជីស្បែកខ្មៅរបស់ប្រទេសមហាអំណាចមួយនេះ។ ក្រសួងរតនាគារអាមេរិក ថ្មីៗនេះបានថ្លែងថានឹង ត្រៀមចាត់វិធានការតឹងរ៉ឹងជាទីបំផុតចំពោះមន្ត្រីយោធាមីយ៉ាន់ម៉ាដែលសមគំនិតចូលរួមក្នុងរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុង សានស៊ូជី ពីតំណែង។

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន មិនអត់ឱនជាដាច់ខាតចំពោះសកម្មភាពបំពានសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យរបស់ក្រុមមេដឹកនាំយោធា និង បានប្រកាសព្រមានថានឹងត្រៀមចាត់វិធានការឆាប់ៗនេះហើយៗ។

គួរបញ្ជាក់ឱ្យដឹងថា របបសឹកនៅប្រទេសអាស៊ានមួយនេះ មិនខ្លាចញញើតទៅនឹងទណ្ឌកម្មរបស់អន្តរជាតិសម្បីមួយចុងក្រចក ដោយបន្តបង្ក្រាប និង បាញ់សម្លាប់ទៅលើហ្វូងបាតុករស្លូតត្រង់គ្មានអាវុធក្នុងដៃ ស្លាប់អស់ ២៥០នាក់ហើយ គិតមកទល់ពេលនេះ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ ពិទូ

អត្ថបទពេញនិយម