ធ្វើជាមនុស្សស្រីត្រូវឆ្លាត ហ៊ានបោះចោលរឿង២យ៉ាង រក្សារឿង៣យ៉ាងនេះ

  • 2021-03-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​នាម​ជា​មនុស្ស​ស្រី ​មាន​ពេល​ខ្លះ ​អ្នក​មិន​ត្រូវ​ចំណាយ​ពេល​ខ្ជះ​ខ្ជាយ​ឥត​ប្រយោជន៍​ឡើយ។ ​ហេតុ​នេះ ​មាន​រឿង​ខ្លះ​គួរ​រក្សា​ទុក ​ហើយ​រឿង​ខ្លះ​គួរ​តែ​បោះ​បង់​ចោល។ ​​

​​រឿង ​២ យ៉ាង ​ដែល​ត្រូវ​បោះ​បង់

​​​អតីតកាល​ដ៏​អាក្រក់៖​ ​​នេះ​ជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​តែង​ជួប​ប្រទះ ​ហើយ​ពួក​គេ​ក៏​ពិបាក​ដោះ​លែង​ខ្លួន​ឯង​ឲ្យ​ចាក​ចេញ​ពី​អតីតកាល​ដ៏​អាក្រក់​នេះ​បាន​ដែរ។ ​វា​​តែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​នឿយ​ហត់ ​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យ៉ាងធ្ងន់​ធ្ងរ។ ដូច្នេះ ​នារី​ក្លាហាន​នឹង​ដឹង​ពី​របៀប​បោះ​បង់​រឿង​អាក្រក់​នេះ​ចោល ដោយសារ​ទោះ​​នាង​ប្រឹង​គិត​ពី​វា​ត​ទៅ​ទៀត ​ក៏​រឿង​​ខ្លះ​មិន​អាច​សង្គ្រោះ​បាន​ដែរ។ ហេតុ​នេះ ​អ្នក​គួរ​រៀន​ព្រម ហើយ​ហ្វឹកហាត់​ឲ្យ​ជីវិត​នេះ​រស់​នៅ​ដោយ​ក្តី​រីក​រាយ ពេញ​ដោយ​ថាមពល។

​ទំនាក់​ទំនង​មិន​ល្អ៖​ ​ទំនាក់​ទំនង​អាច​កើត​ឡើង​បាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពួក​យើង ​តែ​ពេល​ខ្លះ​យើង​ត្រូវ​ជួប​មនុស្ស​មិន​ល្អ​មក​សេព​គប់​យើង។ ​ពួក​គេ​ចង់​បាន​ផល​ប្រយោជន៍ ​បង្កើត​រឿង​អវិជ្ជមាន​ដល់​យើង ដែល​ជា​ហេតុ​យើង​គួរ​តែ​ឈប់​គិត​ពី​ទំនាក់​ទំនង​គ្មាន​ប្រយោជន៍​បែប​នេះ​ត​ទៅ​ទៀត។

​រឿង​៣​យ៉ាង ​ដែល​ត្រូវ​រក្សា

​ខ្លួន​ឯង៖​ ​នារី​ឆ្លាត​នឹង​មិន​បោះ​បង់​ខ្លួន​ឯង​ចោល​ឡើយ។ នាង​មិន​ត្រឹម​យក​ចិត្ត​ទុក​ដាក់​ពី​ខ្លួន​ឯង ផ្តល់​តម្លៃ ​ធ្វើ​ឲ្យ​ជីវិត​រីក​រាយ​នោះ​ទេ ​តែ​នាង​ក៏​ដឹង​ពី​របៀប​ចិញ្ចឹម​បី​បាច់​ខ្លួន​ឯង​ឲ្យ​មាន​រូប​រាង​ស្អាត ឆ្លាត​វៃ និង​មាន​ស្មារតី​ល្អ។ ​

​​គ្រួសារ៖​ សម្រាប់​មនុស្ស​ស្រី ​គ្រួសារ​គឺ​ជា​រឿង​សំខាន់​ណាស់ ។ ​ពួក​គេ​ជា​មនុស្ស​ដែល​នៅ​កៀក​ជិត​ស្និទ្ធ​អ្នក​ជាង​គេ ​ហើយ​តែង​តែ​នាំ​យក​នូវ​សុភមង្គល​ដល់​អ្នក​យ៉ាង​ពិត​ប្រាកដ។

​ដៃ​គូ​របស់​អ្នក៖​ ​បើសិន​ជា​អ្នក​បាន​ជួប​បុរស​ល្អ​ហើយ ​សូម​ឱប​គេ​ឲ្យ​ណែន រក្សា​គេ​ឲ្យ​ល្អ។ ​បុរស​​ល្អ​ដែល​តែង​តែ​គាំ​ទ្រ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ ព្រម​ទាំង​ផ្តល់​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​ដល់​អ្នក​ត្រលប់​មក​វិញ។​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម