វិធី ៤ យ៉ាងក្នុងការរស់នៅដោយគ្មានភាពសោកស្តាយ

  • 2021-03-05 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរស់នៅដោយគ្មានភាពសោកស្តាយអំពីអ្វីដែលខ្លួនបានធ្វើទើបហៅថាជាការរស់នៅដោយសេរីភាព និងជាសុភមង្គលនៃការរស់នៅនៃជីវិតរបស់អ្នក។ មានមនុស្សជាច្រើនដែលបានរស់នៅដោយការសម្រេចចិត្តជ្រើសរើសដោយឪពុកម្តាយ ឬសាច់ញាតិពីព្រោះដោយសារមុខជំនួញ របររកស៊ីជាដើម។ តែក៏មានច្រើនទៀតដែរ កុំពុងតែរស់នៅតាមបែបដែលខ្លួនពិតជាងចង់បាន ពីព្រោះឆាកជីវិតសព្វថ្ងៃនេះមានឱកាសជាច្រើនណាស់។ អ្នកអាចជ្រើសរើសមុខជំនាញដែលខ្លួនពូកែក្នុងការសិក្សា ជ្រើសរើសការងារដែលខ្លួនចង់បានចូលចិត្តធ្វើ កន្លែងដើរលេង កន្លែងរស់នៅ ការជ្រើសរើសសង្សារ និងជាច្រើនរាប់មិនអស់ទៀត។

សម្រាប់អ្នកដែលរស់នៅដោយមិនបានធ្វើការជ្រើសរើសដោយខ្លួនឯង ហើយមិនចង់មានការសោកស្តាយក្នុងជីវិតនោះ អ្នកគួរតែអនុវត្តតាមចំណុចទាំង ៤ នេះ៖

១. តែងតែបើកនឹងទទួលយកឱកាសថ្មីៗជានិច្ច

២. ត្រូវចាំថាភាពបរាជ័យគឺល្អជាងការមិនដែលសាកល្បង ឬធ្វើ ពីព្រោះនឹងអ្នកទទួលបានបទពិសោធពីវា

៣. ចាត់ទុករឿងទាំងអស់ដែលបានកើតឡើងរួចហើយជា មេរៀន អ្នកនឹងមិនរស់នៅជាមួយវាទៀតឡើយ តែអ្នកអាចធ្វើការផ្លាស់ប្តូរចាប់ពីថ្ងៃនេះ និងទៅថ្ងៃអនាគត

៤. ទទួលស្គាល់ និងឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនបានធ្វើ ហើយសប្បាយចិត្តទៅនឹងអ្វីដែលខ្លួនមានបាន

តើអ្នកធ្លាប់បានធ្វើការកត់ចំណាំទេថាអ្នកដែលបារម្ភអំពីរឿងលុយគឺតែងតែមានបញ្ហាជាមួយនឹងលុយ ហើយអ្នកដែលបារម្ភពីរឿងស្នេហា តែងតែមានវិបត្តិស្នេហា។ បញ្ហានោះគឺចំណង់ និងការចង់បាន! បើធ្វើការប្រៀបធៀបជាមួយអ្នកអត់ក្រក្សត់ អ្នកនឹងឃើញថាអ្នកមានគ្រប់គ្រាន់ហើយ តែបើអ្នកធ្វើការប្រៀបធៀបជាមួយអ្នកមានលើយើងនោះអ្នកនឹងមានភាពចង់បានមិនចេះចប់៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម