Ju Jing Yi ត្រូវ Fan ចាប់បានរឿងលាក់កម្ពស់ពិត

  • 2021-03-04 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​ចិន Ju Ying Yi ត្រូវ​គេ​បក​អាក្រាត​ពី​កម្ពស់​ពិត។

តាំង​ពី​ដើម​មក តារា​សម្ដែង និង​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ចិន Ju Jing Yi តែង​តែ​ទទួល​ស្គាល់​ខ្លួន​​ឯង​ថា មាន​កម្ពស់ ១.៦២​ម។ តែ​​ជានិច្ចកាល មនុស្ស​ជា​ច្រើន​មិន​ជឿ​លើ​ការ​លើក​ឡើង​នេះ​ឡើយ ត្បិត​បើ​ធៀប​នឹង​តារា​ផ្សេង​ៗ​ដែល​មាន​កម្ពស់​​នេះ​ដែរ​ អាច​សង្កេត​ឃើញ​ថា មាន​កម្ពស់​ខ្ពស់​ជាង​តួ​សម្តែង​ក្នុង​រឿង​ពស់ស​ពស់​ខៀវ​ឆ្ងាយ​ណស់។

ជាក់​ស្ដែង នៅ​ក្នុង​កម្មវិធី Weibo Ceremony Awardsd កម្រង​រូបភាព​ប្រៀបធៀប​រវាង​កម្ពស់ Ju Jing Yi និង​តារា​សម្ដែង​ជួរ​មុខ Ni Ni ត្រូវ​បាន​គេ​ប្រៀបធៀប​ជា​ច្រើន។ ជាក់​ស្ដែង នៅ​ពេល​ស្រី​ស្អាត​ដើ​រ​លើ​កម្រាល​ព្រំ​ក្រហម ដោយ​សារ​តែ​ស្បែក​ជើង​របស់ Ju Jing Yi ខ្ពស់​ពេក ធ្វើ​ឲ្យ​នាង​មើល​ទៅ​ដើរ​មិន​សម។ ផ្ទុយ​មក​វិញ ដោយ​សារ​មាន​កម្ពស់​ខ្ពស់​ស្រាប់ ធ្វើ​ឲ្យ Ni Ni ដើរ​ទៅ​​ល្វតល្វន់ គួរ​ឲ្យ​ទាក៉​ទាញ។

រូបភាព​ក្រៅ​ឆាក​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​ស្រី​កើត​ឆ្នាំ ១៩៩៤ បាន​ពាក់​ស្បែក​ជើង​កែង​ដល់​ទៅ ២៥​សង់​ទីម៉ែត្រ នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ពេល​ឈរ​កណ្ដាល​កម្រាល​ព្រំ​ក្រហម ប្រៀបធៀប​នឹង​តារា​រៀម​ច្បង អាច​ឃើញ​ថា កម្ពស់​របស់​នាង​ខុស​នឹង​តារា​រៀម​ច្បង​ដល់​ទៅ ២០​សង់​ទីម៉ែត្រ ដែល​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា នាង​កម្ពស់​ត្រឹម​តែ​ពី ១.៤៥ ទៅ១.៥០​ម ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម