រើសបៀរមួួយសន្លឹក ដើម្បីដឹងពីទម្លាប់អាក្រក់ដែលអ្នកដែលគួរតែបោះបង់ចោលក្នុងឆ្នាំថ្មីនេះ
- 2021-03-04 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសបៀរមួួយសន្លឹក ដើម្បីដឹងពីទម្លាប់អាក្រក់ដែលអ្នកដែលគួរតែបោះបង់ចោលក្នុងឆ្នាំថ្មីនេះ
ឆ្នាំថ្មីនេះអ្នកអាចនឹងសម្រេចបានរឿងជាច្រើន ស្មានមិនដល់បើសិនជាអ្នកកែប្រែចំនុចទាំងនេះតែបន្តិចនោះ៖
សន្លឹកបៀរទី ១
ទម្លាប់មិនល្អរបស់អ្នកតាំងតែពីដើមមកនោះ គឺភាគឆេវឆាវ ធ្វើអ្វីតាមតែអារម្មណ៏មួយពេលនេះហើយ ព្រោះតែបែបនេះហើយ អ្នកបានបាត់បង់មនុស្សជិតស្និទ្ធអស់ជាច្រើនមកហើយ។ ដើម្បីអោយឆ្នាំថ្មីនេះ មានតែភាពជោគជ័យសម្រាប់អ្នកនោះ គួរតែយកអារម្មណ៏ដែលឆេវឆាវ ពុះកញ្ជ្រោលទាំងនោះ ទៅធ្វើរឿងដែលអ្នកប៉ងប្រាថ្នា ការចំនាយកំលាំងទៅលើរឿងបែបនេះ មិនត្រឹមតែជួយអោយអ្នកចាប់ដើរដល់ គោលដៅប៉ុណ្ណោះទេ ថែមទាំងអាចជួយអោយអ្នកអាចស្វែងរកឬសគល់នៃភាពមិនចេះអត់ធ្មត់របស់អ្នកថែមទៀត។
សន្លឹកបៀរទី ២
បើសិនចង់អោយឆ្នាំនេះជាឆ្នាំដែលអ្នកអាចសម្រេចគោលដៅជីវិតអ្នកបាននោះ គួរតែព្យាយាមកាត់បន្ថយការរអ៊ូរទាំមិនចេះចប់របស់អ្នក។ របស់នេះទាស់ចិត្តអ្នកត្រង់នេះ អ្នកនេះអាក្រក់បែបនោះ ជីវិតមនុស្សយើងម្នាក់ៗ វាពិបាកស្រាប់ទៅហើយ ធ្វើបែបនេះមានតែបន្ថែមបន្ទុកអោយខ្លួនឯង ទៅរវល់ខកចិត្តនឹងរឿងតូចតាចតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ទោះជាពេលនេះនៅមានមនុស្សដែលមកអង្គុយចាំស្ដាប់អ្នករអ៊ូយ៉ាងណាក៏ដោយ តែបើច្រំដែលពេលនោះមនុស្សចិត្តព្រះយ៉ាងណាក៏ចេះនឿយហត់ដែរ។ ហេតុនេះហើយមុននឹងសម្រេចចិត្តរអ៊ូរទាំចេញមក គិតមើលថាវាជួយអោយរឿងរ៉ាវនោះប្រសើរឡើងបានដែរទេ។
សន្លឹកបៀរទី ៣
អ្នកឆាប់នឹងបាក់ចិត្តស្រលាញ់អ្នកដទៃពេកហើយ ព្រោះតែខ្លាចថាខ្លួនឯងនេះឯកា។ មនុស្សស្រីភាគច្រើនចាប់ផ្ដើមមានអារម្មណ៏មិនស្រណុកក្នុងចិត្ត ពេលដែលមនុស្សជុំវិញខ្លួន ជាពិសេសមិត្តភក្តិជិតស្និទ្ធរៀបការចោលអស់ គិតថាបើមិនប្រញាប់បន្តិចទេ ច្បាស់ជានៅព្រៅមិនខាន។ អ្នកនឹងមានពេលទៅចំនាយលើរឿងដែលមានប្រយោជន៏សម្រាប់អនាគតខ្លួនឯងច្រើនរាប់មិនអស់ បើសិនជាអាចរៀនធ្វើចិត្តបានថា ការនៅម្នាក់ឯងមិនមានអ្វីទាស់ខុស ព្យាយាមកែប្រែខ្លួនជា Version ដែលល្អបំផុតរបស់ខ្លួន ស្នេហាច្បាស់ជារត់បានតាមក្រោយជាមិនខាន។