ស្វាមីល្អ នឹងមិនទុកប្រពន្ធចោលនូវកាលៈទេសៈទាំង៣យ៉ាងនេះដាច់ខាត

  • 2021-02-25 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​មនុស្ស​ស្រី​នោះ​រឹង​មាំ​កម្រិត​ណា ​ក៏​ខាង​ក្នុង​របស់​នាង​នៅ​តែ​មាន​ភាព​ទន់​ខ្សោយ ចៀស​មិន​បាន។ ​ពេល​ខ្លះ ​នាង​ក៏​ត្រូវ​ការ​បុរស​ម្នាក់​ឲ្យ​យល់​ចិត្ត​របស់​នាង​ដែរ ពិសេស​គឺ​វត្តមាន​ស្វាមី​តែ​ម្តង។

​១. ​នៅ​ពេល​ជួប​ការ​លំបាក ឬ អស់​សង្ឃឹម

​ជីវិត​គឺ​មិន​ងាយ​ស្រួល​ឡើយ ​នរណា​ក៏​មាន​ការ​លំបាក​ដែរ។ ​នៅ​ពេល​ប្រឈម​នឹង​បញ្ហា​ ​មនុស្ស​ស្រី​ឆាប់​អស់​សង្ឃឹម​ណាស់។ ​នៅ​ដំណាក់​កាល​នេះ ​មនុស្ស​ដំបូង​ដែល​នាង​នឹក​ដល់​មុន​គេ ​គឺស្វាមី​របស់​នាង។

​ដូច្នេះ ​​​មនុស្ស​ប្រុស​សូម​កុំ​ទុក​នាង​ចោល ​នាង​ពិត​ជា​ត្រូវ​ការ​អ្នក​ខ្លាំង​ណាស់។ ​អ្នក​មិន​គួរ​ស្តី​បន្ទោស​នាង​ឡើយ ​តែ​គួរ​និយាយ​អ្វី​កំប្លែង​ៗ ​ប្រាប់​​នាង​​ញ៉ាំ​ឲ្យ​បាន​ច្រើន ​ធ្វើ​ឲ្យ​នាង​សើច​ឲ្យ​បាន​ច្រើន។ ជួយ​នាង​​ចាក​ចេញ​ពី​​រឿង​អាក្រក់​ៗ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ ​វិធី​នេះ ​នាង​នឹង​ជឿ​ជាក់​លើ​អ្នក ព្រម​ទាំង​មាន​សង្ឃឹម​លើ​អ្នក​ផង​ដែរ។

​២. ​នៅ​ពេល​ឈឺ

នៅ​ពេល​ឈឺ ​នរណា​ក៏​មាន​អារម្មណ៍​ទន់​ខ្សោយ​ផ្នែក​អារម្មណ៍​ដែរ ពិសេស​គឺ​មនុស្ស​ស្រី​តែ​ម្តង។ ​ហេតុ​នេះ ​ពេល​នាង​មិន​ស្រួល​ខ្លួន ​នាង​តែ​ង​តែ​ចង់​​ឲ្យ​មនុស្ស​ម្នាក់​មើល​ថែ​ទាំ​នាង​គ្រប់​ពេល។ ​មាន​ពេល​ខ្លះ ​មនុស្ស​ស្រី​ងាយ​​នឹង​កើត​​គំនិត​ទុទិដ្ឋិនិយម​ណាស់ ។ ​ដូច្នេះ ​បុរស​ត្រូវ​តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ថែ​ទាំ​នាង។

​អំឡុង​ពេល​នេះ ​​មនុស្ស​ប្រុស​ត្រូវ​ស្រលាញ់​និង​មើល​ថែ​​​ទាំ​នាង ​ឲ្យ​នាង​ឃើញ​​ពី​ទឹក​ចិត្ត​ពិត​របស់​អ្នក ​​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា ​នាង​មិន​បាន​រើស​មនុស្ស​ប្រុស​ខុស​ឡើយ។

​៣. ​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​

​​ពេល​មាន​ផ្ទៃ​ពោះ ​មនុស្ស​ស្រិ​រំភើប​ខ្លាំង​ណាស់​ តែ​នាង​ក៏​បារម្ភ​ណាស់​ដែរ ព្រោះ​​លើក​ដំបូង​ដែល​ក្លាយ​ជា​ម្តាយ​គេ គឺ​មិន​ងាយ​ស្រួល​ឡើយ។ ​ហេតុ​នេះ ​នាង​ចាំ​បាច់​ត្រូវ​មើល​ថែ​ទាំ​ខ្លួន​ឯង​ផង ​មើល​ថែ​ទាំ​កូន​ក្នុង​ផ្ទៃ​ផង។ ​ដូច្នេះ ​នាង​ត្រូវ​ការ​​ស្វាមី​​ជា​ចាំ​បាច់ ឲ្យ​នៅ​​ជួយ​គាំ​ទ្រ​និង​មើល​ថែ​​ទាំ​នាង​ដូច​គ្នា។ ​ស្វាមី ​គួរ​ជម្រុញ​ទឹក​ចិត្ត​ប្រពន្ធ​រាល់​ថ្ងៃ ​ដើម្បី​ឲ្យ​នាង​កាន់​តែ​ជឿ​ជាក់ ​សប្បាយ​ចិត្ត​ជា​និច្ច​ពេល​នៅ​ជាមួយ​អ្នក៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម