បកស្រាយទំនាយយល់សប្តិឃើញ Ex ដែលជាប្រផ្នូលពាក់ព័ន្ធអ្នក និងគាត់

  • 2021-02-24 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​នៅ​សុខ​ៗ ស្រាប់​តែ​អ្នក​យល់​សប្តិ​ឃើញ Ex ​រហូត​ធ្វើ​ឲ្យ​ឆ្ងល់​ថា ​តើ​​​មាន​ន័យ​ថា គាត់​នឹង​វិល​ត្រលប់​មក​វិញ​ឬ​យ៉ាង​ណា? ​ឬ​តើ​មាន​អ្វី​កើត​ឡើង​លើ​គាត់ ឬ​​យ៉ាង​ណា? ​តើ​នេះ​ជា​ប្រផ្នូល​អ្វី​ឲ្យ​ប្រាកដ ដែល​មនុស្ស​គ្រប់​គ្នា​ពិត​ជា​ចង់​ដឹង​ណាស់។ ​​ខាង​ក្រោម​នេះ ​គឺ​ជា​ការ​បក​ស្រាយ​ចំពោះ​ការ​យល់​សប្តិ​ឃើញ Ex ​របស់​អ្នក​។

​​-យល់​សប្តិ​ឃើញ Ex ​​កំ​ពុង​តែង​ខ្លួន

​មាន​ន័យ​ថា គាត់​នឹង​ឆ្លង​ផុត​​​សំណាង​​អាក្រក់ ​​ជា​សះ​ស្បើយ​ពី​​ជំ​ងឺ ​ហើយ​​សំណាង​ល្អ​នឹង​រត់​ចូល​មក ព្រម​ទាំង​មាន​លុយ​កាក់​ថែម​ទៀត។ ​

-យល់​សប្តិ​ឃើញ​និយាយ​ជាមួយ Ex

​មា​នន័យ​ថា ​អ្នក​នឹង​ត្រូវ​វិនិច្ឆ័យ​​លើ​រឿង​អ្វី​មួយ​ឲ្យ​ល្អិត​ល្អន់​ពាក់​ព័ន្ធ​នឹង​​ជោគ​វាសនា​របស់​អ្នក ឬ​​លំហូរ​ហិរញ្ញវត្ថុ​ណា​មួយ។

​- យល់​សប្តិ​​ឃើញ Ex ​មក​លេង​ផ្ទះ

​មា​នន័យ​ថា ​អ្នក​នឹង​ទទួល​​សំណាង​មិន​ល្អ ឬ​ការងារ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង។

​- យល់​សប្តិ​ឃើញ Ex ​ស្លាប់

​មាន​ន័យ​ថា ​គាត់​នឹង​ទទួល​បាន​ដំណឹង​ពី​ញាតិ​សន្តាន​​ខាង​សាច់​ឆ្ងាយ។

​- យល់​សប្តិ​ឃើញ​ Ex ​មាន​សង្សារ​ថ្មី​

​មាន​ន័យ​ថា ​ពួក​គេ​នឹង​ទទួល​បាន​ដំណឹង​ពី​ញាតិ​សន្តាន​​ខាង​សាច់​ឆ្ងាយ ។ ​ឬ​ គាត់​នឹង​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ។

​- យល់​សប្តិ​ឃើញ​ Ex ​ឱប​អ្នក

​មាន​ន័យ​ថា ​អ្នក​នឹង​​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល កិត្យានុភាព​ជាង​មុន​ ហើយ​នឹ​ង​មាន​នរណា​ម្នាក់​ចូល​​មក​ចង់​ពឹង​ពាក់​អ្នក។

​​​- យល់​សប្តិ​ឃើញ Ex ​ចូល​មក​គេង​ជាមួយ

​មាន​ន័យ​ថា ​ជីវិត​របស់​អ្នក​នឹង​ល្អ​ប្រសើរ​ឡើង ​មិន​ថា​ជំ​ងឺ​ក៏​ជា​សះ​ស្បើយ ​លុយ​កាក់​ក៏​មាន​ជាង​មុន ទៀត​ផង។​

​- យល់​សប្តិ​ឃើញ​ Ex ​យក​លុយ​មក​ឲ្យ

​មាន​ន័យ​ថា ​នឹង​មាន​មនុស្ស​ម្នាក់​ចូល​មក​ផ្តល់​តម្លៃ​ដល់​អ្នក ឬ​ជោគ​លាភ​មក​ឲ្យ​អ្នក​។

​- យល់​សប្តិ​ឃើញ Ex ​យក​របស់​អ្វី​មួយ​មក​ឲ្យ​អ្នក

​មាន​ន័យ​ថា ​អ្នក​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​ការ​ធ្វើ​ដំណើរ​កម្សាន្ត ឬ​ជំងឺ​បៀត​បៀន​ណា​មួយ។

​​- យល់​សប្តិ​ឃើញ Ex ​របួស​ហូរ​ឈាម

​មាន​ន័យ​ថា ​​អ្នក​នឹង​ទទួល​បាន​សំណាង​ចៃ​ដន្យ​មួយ​ ឬ​លាភ​ពី​ផ្លូវ​ឆ្ងាយ។

​- យល់​សប្តិ​ឃើញ Ex ​ក្លាយ​ជា​​ខ្មោច

​មាន​ន័យ​ថា ​គាត់​នឹង​រង​ទុក្ខ​លំបាក​ណាមួយ ​ឬ​បញ្ហា​ជម្លោះ​​អ្វី​មួយ។

​- យល់​សប្តិ​ឃើញ Ex ​ទូរសព្ទ​មក ឬ​ស្វែង​រក​អ្នក

​មាន​ន័យ​ថា ​អ្វី​ដែល​អ្នក​គិត ឬ​ធ្វើ ​នឹង​បាន​សម្រេច​ដូច​បំណង។

​- យល់​សប្តិ​ឃើញ Ex ​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

​មាន​ន័យ​ថា ​នឹង​មាន​​ដំណឹង​អាក្រក់​កើត​ឡើង ឬ​ក្រុម​គ្រួសារ​នឹង​ជួប​បញ្ហា​លំបាក​ណា​មួយ។

​- យល់​សប្តិ​ឃើញ​អ្នក​បាន​ជួប Ex ​​នៅ​តាម​ផ្លូវ

​មាន​ន័យ​ថា ​នឹង​ជួប​លាភ​សំណាង​ផ្នែក​ហិរញ្ញវត្ថុ ។ ឬ​បើ​អ្នក​​មាន​គ្រួសារ​ហើយ ​មាន​ន័យ​ថា នឹង​មាន​កូនឆាប់​ៗ។

​ ​- យល់​សប្តិ​ឃើញ​អតីត​សង្សារ​ដែល​ស្លាប់​​បាត់​ទៅ​ហើយ

​មាន​ន័យ​ថា អ្នក​អាច​នឹង​ផ្លាស់​ប្តូរ​ទី​លំនៅ ឬ​ផ្លាស់​ប្តូរ​​អ្វី​មួយ។ ឬ​អ្នក​នឹង​ត្រូវ​បាន​សត្រូវ​យាយី។

​ភាគ​ច្រើន​នៅ​ពេល​អ្នក​យល់​សប្តិ​ឃើញ Ex ​​ ​​ដែល​មាន​លក្ខណៈ​​ទូ​ទៅ អាច​មាន​ន័យ​ថា ​សំណាង​អាក្រក់​របស់​គាត់​ នឹង​ដល់​ពេល​បញ្ចប់​ហើយ ឬ​គាត់​នឹង​ទទួល​បាន​អ្វី​មួយ​​ចូល​មក​បំពេញ​ភាព​ខ្វះ​ខាត​របស់​គាត់។

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម