ប្រទាល​ ៤​ប្រភេទ​ដែល​អ្នក​គួរ​ដាំ​ក្នុង​ផ្ទះ​ដើម្បី​ស្រូប​ចំហាយ​អាក្រក់​ចេញ​​ឲ្យ​អស់

  • 2021-02-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាង​ក្រោមនេះ​គឺ​សុទ្ធ​សឹង​តែ​ជា​ដើម​ឈើ និង​ប្រទាល​ងាយ​ដាំ ងាយ​រស់​ដែល​អាច​ស្រូវ​ទាញ​បាន​ចំហាយ​អាក្រក់​យ៉ាង​ល្អ។ អាស្រ័យ​តាម​តម្រូវ​ការ​របស់​អ្នក អ្នក​អាច​ដាំ​ប្រភេទ​មួយ​ណា​ក៏​បាន។

១. ប្រទាល​កន្ទុយ​ក្រពើ

ជា​ប្រភេទ​ដើម​ដែល​មិន​ត្រូវ​ការ​ទឹក​ច្រើន​ដើម្បី​រស់ ទោះ​មិន​ថែទាំ​​ដិត​ដល់​ក៏​ដោយ នៅ​តាម​ដង​ខ្លួន​មាន​បន្លា តំណាង​ឲ្យ​ភាព​រឹង​មាំ ឈាន​ទៅ​មុខ​មិន​រាថយ។ ជាតិ​រំអិល​នៅ​ក្នុង​ដើម​ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​ទាក់​រាល់​ធាតុ​អាក្រក់​ៗ​ មិន​ល្អ​ពី​ផ្ទះ​របស់​អ្នក​ទាំង​អស់។

២. ដើម​កក់

ក្នុង​ចំណោម​ដើម​ទាំង​នេះ កក់​គឺ​ជា​​ប្រភេទ​ដើម ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ អាច​ស្រូប​ចំហាយ​អាក្រក់​បាន​ល្អ​បំផុត។ ស្លឹក​ដែល​មាន​រាង​ត្រដាង​របស់​កក់​តំណាង​ឲ្យ​ការ​ធ្វើ​ឲ្យ​សមាជិក​​ត្រជាក់ត្រជុំ​ មិន​ក្ដៅ​ក្រហាយ។

៣. ដើម​ជើង​ពីងពាង (Spider Plant)

បើ​អ្នក​ចង់​បាន​​ហុងស៊ុយ​ល្អ តែ​មិន​សូវ​ចេះ​របៀប​ថែ​ដើម​ឈើ​នោះ អ្នក​អាច​ជ្រើស​យក​ដើម​ជើង​ពីងពាង​បាន។ ក្រៅ​ពី​ស្រូប​ចំហាយ​អាក្រក់ ដើម​នេះ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា ជួយ​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​អាយុ​វែង​ផង​ដែរ។

៤. ដើម Dracaena

ដើម​នេះ​គឺ​ជា​ប្រភេទ​ដើម​ដែល​រស់​នៅ​ល្អ​នៅ​ស្ថានភាព​ដែល​មិន​សូវ​មានពន្លឺ និង​ស្រូប​ធាតុ​អាក្រក់​បាន​ល្អ​បំផុត​នៅ​ពេល​យប់។ ដើម​នេះ​ល្អ​បំផុត សម្រាប់​បរិវេន​ដែល​បិទ​ជិត ដូច​ជា​នៅ​ក្នុង​បន្ទប់ និង​ផ្ទះ​បាយ​ជា​ដើម។ បន្ថែម​ពី​នេះ សម្រាប់​អ្នក​ដែល​ឆាប់​ឈឺ​ក្បាល​ពី​ប្រើ​កុំ​ព្យូទ័រ​ច្រើន​ក៏​អាច​ប្រើ​ដើម​នេះ​មក​ជួយ​សម្រួល​ដូច​គ្នា៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម