Nichkhun សមាជិកក្រុម 2PM ឡើងគីឡូជាងមុនបន្តិច ធ្វើឲ្យ Fan យល់បែបនេះ
- 2021-02-22 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nichkhun សមាជិកក្រុម 2PM ឡើងគីឡូជាងមុនបន្តិច ធ្វើឲ្យ Fan យល់បែបនេះ
ធ្លាប់មានឈ្មោះថាជាតារាថៃស្អាតបំផុតក្នុងវិស័យសិល្បៈកូរ៉េ នៅពេលនេះតារាចម្រៀងល្បីឈ្មោះ Nichkhun ត្រូវបាក់សម្រស់ដោយសារឡើងគីឡូ។
កាលពីថ្ងៃទី ២០ ខែកុម្ភៈកន្លងទៅនេះ កំពូលតារាចម្រៀងថៃ Nichkhun ទើបតែបង្ហោះវីដេអូថ្មី ជូនពរឆ្នាំថ្មីដល់អ្នកគាំទ្ររបស់ខ្លួន។ យ៉ាងណាក្ដី អ្វីដែលគេចាប់អារម្មណ៍លោកជាងគេនោះគឺ រូបសម្បត្តិរបស់សមាជិកក្រុមចម្រៀង 2PM ទៅវិញ។ តាមនោះដែរ ដោយសារតែឡើងគីឡូ ទស្សនិកជនស្ទើតែមើលប្រុសស្អាត ៣២ឆ្នាំមិនស្គាល់។
តាមនោះដែរ នៅពេលសើច ថ្ពាល់របស់ម្ចាស់បទ Put Your Hands Up ឡើងប៉ោង។ ហើយការឡើងគីឡូនេះដែរ ក៏ធ្វើឲ្យលោកមើលទៅចាស់ជាងមុន ធ្វើឲ្យមើលទៅដូចពូ ខុសពីរូបសម្បត្តិកំពូលប្រុសស្អាតកាលពីមុន។
រីឯមតិអ្នកគាំទ្ររបស់តារាថៃបានលើកឡើងថា អាចមកពីលោកកាត់សក់ខ្លី ដែលធ្វើឲ្យលោកមុខធំជាងមុន មិនមែនមកពីលោកធាត់ឡើយ។ គួរបញ្ជាក់ផងដែរថា ដោយសារមួយរយៈនេះ តារាកើតឆ្នាំ ១៩៨៨ មិនមានសកម្មភាពច្រើននៅក្នុងសិល្បៈ ទើបធ្វើឲ្យលោកសម្រាកច្រើន បណ្ដាលឲ្យឡើងគីឡូ៕