រាជិនី​ទូរទស្សន៍​ហ្វីលីពីន Heart ចាយ​លុយ​រាប់​លាន​ដុល្លារ​របស់​ខ្លួន​ដូច​ម្ដេច?

  • 2021-02-22 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​ចេញ​ពី​វង្ស​ត្រកូល​អ្នក​មាន​ គួប​ផ្សំ​នឹងចំណូល​ពី​សិល្បៈ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បាន​ធ្វើ​ឲ្យ​កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Heart Evangelista ក្ដាប់​ក្នុង​ដៃ​លុយ​រាប់​លាន​ដុល្លារ។

តាសម្ដែង​ស្រី​ជួរ​មុខ​ហ្វីលីពីន Heart Evangelista ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រាជិនី​ទឹក​ភ្នែក​លើ​កញ្ចក់​ទូរទស្សន៍​ហ្វីលីពីន។ ទស្សនាវដ្ដី Forbes បាន​រាយឈ្មោះ​ស្រី​ស្អាត​នេះ ជា​សិល្បការិនី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន។ ក្រៅ​​ពី​ទូរទស្សន៍ ស្រី​ស្អាត ៣៦ឆ្នាំ ក៏​​ជា​អ្នក​មាន​មុខមាត់​នៅ​ក្នុង​វិស័យ​សម្លៀកបំពាក់​លំដាប់​ខ្ពស់​ដូច​គ្នា។ រាល់​ផលិតផល​ដែល​នាង ស្លៀក​ ឬ​តំណាង​គឺ​សុទ្ធ​តែ​លក់​ដាច់​គ្មាន​សល់ បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន SCMP រាយការណ៍។

ឆ្នាំ ២០១៥ តារា​លំដាប់ A រូប​នេះ រៀបការ​នឹង​អ្នក​នយោបាយ​ Franceis Escudero ចៅហ្វាយ​ក្រុង Sorsogon។ មង្គលការ​បស់​ពួក​​គេ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ភ្ញៀវ​២៥០​នាក់​នៅ​រីសត ចំនួន​ ២យប់​ ៣​ថ្ងៃ។ ដោយ​សារ​តែ​មាន​ឥទ្ធិពល​ខ្ពស់ តម្លៃ​ផ្សាយ​ពាណិជ្ជកម្ម​របស់​តារា​កើត​ឆ្នាំ ១៩៨៥ ក៏​ខ្ពស់​មិន​ធម្មតា​ដែរ។ SCMP រាយការណ៍​ថា​​នាង​មាន​ទ្រព្យ​ប្រមាណ ៤​លាន​ដុល្លារ។ ជាមួយ​ទ្រព្យ​ច្រើន​យ៉ាង​នេះ តារា​រូប​នេះ ចំណាយ​លុយ​ច្រើន​លើ​សម្លៀកបំពាក់​របស់​ខ្លួន ដោយ​ប្រេន​ដែល​នាង​ស្រលាញ់​ជាង​គេ​គឺ Carolina Herrera និង Chanel។ ក្រៅ​ពី​នេះ នាង​ក៏​ជះលុយ​លើ​កាបូប​យួរ​ដៃ​ប្រេន Hermes ដូច​គ្នា ដោយ​កាបូប Hermes Birkin Himalayan Crocodile 25cm របស់​នាង​មាន​តម្លៃ ១២​ម៉ឺន​ដុល្លារ។

ក្រៅ​ពី​ខោអាវ​លំដាប់​ខ្ពស់​រាប់​មិន​អស់ ស្រី​ស្អាត​រូប​នេះ​ក៏មាន​ការ​ចាយ​លុយ​បែប​សន្សំ​ដូច​គ្នា ដោយ​នាង​ធ្លាប់​បង្ហោះ​ជា​ច្រើន​ដង ដូច​ជា​សំពត់​មួយ​តម្លៃ ១​ដុល្លារ ឬ​មីកញ្ចប់​តម្លៃ​​២កាក់​ជា​ដើម។

Heart មាន​ឈ្មោះ​ពិត​ថា Love Marie Payawal Ongpauco កើត​ក្នុង​គ្រួសារ​មាន​កូន​៥​នាក់ នាង​គឺ​ជា​កូន​ពៅ។ កម្រង​ភោជនីយដ្ឋាន​របស់​គ្រួសារ​នាង​មាន​ឈ្មោះ​ថា Barrio Fiesta មាន​សាខា​ជាង ៥០ ក្នុង​ និង​ក្រៅ​ប្រទេស។ ក្រៅពី​អាជីព​ក្នុង​សិល្បៈ នាង​ក៏​ជា​អ្នក​ជំនួញ​ម្នាក់ ដោយ​នាង​មាន​ប្រេន​កាបូប​លំដាប់​ខ្ពស់​មួយ ដែល​ច្នៃ​ឡើង​សម្រាប់​អ្នក​អភិជន។ ស្រី​ស្អាត​រូប​នេះ ត្រូវ​បាន​ឲ្យ​ងារ​ថា​ជា​មាន​ប្រៀប​ដូច​នៅ​ក្នុង​រឿង Crazy Rich Asian ពិត​ប្រាកដ​នៅ​ជីវិត​ខាង​ក្រៅ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម