កំហុសធំរបស់មនុស្សស្រី រៀបការក្រោមហេតុផលទាំងនេះដឹងតែធ្វើឲ្យខ្លួនរងទុក្ខអស់មួយជីវិត

  • 2021-02-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីភាគច្រើនមិនអាចរៀបការនៅពេលដែលអ្នកមិនមានស្នេហា ឬមិនមានសុវត្ថិភាពជាមួយទំនាក់ទំនងល្អណាមួយនាពេលអនាគតឡើយ។

ព្រោះអាពាហ៍ពិពាហ៍ជារឿងអស់មួយជីវិតរបស់មនុស្សស្រី នឹងជារឿងសំខាន់ផលដែរដើម្បីកុំឲ្យមានខ្លួនរងទុក្ខនាថ្ងៃក្រោយបើមានចំណុចខាងក្រោមគួរបដិសេធការរៀបការព្រោះ៖

រៀបការជាមួយឪពុកម្តាយ

ទោះបីជាជីវិតមួយនេះមានការផ្លាស់ប្តូរច្រើនក៏ដោយ ឪពុកម្តាយគួរមានការស្វែងយល់ឲ្យកាន់តែច្បាស់ពីរឿងស្នេហា និងអាពាហ៍ពិពាហ៍កូន ៗ គួរជ្រើសជាយោបល់តែមិនមែនចាប់គូឲ្យ។ ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាង ដែលមានឪពុកម្តាយជ្រើសរើសឲ្យតាំងស្រុងនោះទេ គួរផ្អែកលើមនោសញ្ចេតនា និងការស្រលាញ់យល់ចិត្តរបស់ពួកគេឈានដល់រៀបការ និងមិនបង្ខំការរស់នៅ​ ឬសម្រេចចិត្តរបស់កូនដោយបញ្ហាណាមួយនាថ្ងៃក្រោយ។

រៀបការដើម្បីប្រយោជន៍

ក្នុងសេចក្ដីស្រឡាញ់មិនមែនមនុស្សគ្រប់គ្នាអាចរកបានពាក់កណ្តាលជីវិតរបស់ពួកគេទេ។ ដូច្នេះក្មេងស្រីជាច្រើនធ្លាក់ចូលក្នុងបញ្ហាដែលមិនមានស្ថេរភាពជាច្រើន។ គួរកុំឆ្លុះបញ្ចាំងសុភមង្គលរបស់ខ្លួនជាមួយនរណាម្នាក់ថាអាចមានសំណាងដូចគេ។ ការស្វែងរកបុរសដើម្បីរៀបការភ្លាមៗដោយសង្ឃឹមថានឹងមានគ្រួសារល្អ មានលុយជីវិតរបស់ជៀសផុតពីទុក្ខវេទ មិនអាចឲ្យអ្នកសប្បាយចិត្តបានទេ ព្រោះអាពាហ៍ពិពាហ៍ជារឿងជីវិតកុំល្ងង់ក្នុងការភ្នាល់ពីការរៀបការរហ័សរបស់ខ្លូននាំឲ្យជីវីតគ្មានសុវត្ថិភាព។

រៀបការព្រោះនរណាម្នាក់សន្យាថានឹងផ្លាស់ប្តូរ

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសំណាងគ្រប់គ្រាន់ក្នុងការស្វែងរកបុរសត្រឹមត្រូវសម្រាប់ជីវិតរបស់ពួកគេទេ។ ប៉ុន្តែបើនិយាយពីការស្រលាញ់នារី ៗ ស្រាលពេកតែងតែស្រលាញ់គ្នារហូតដល់ចំណុចមួយនិយាយយ៉ាងងាយគឺខ្វាក់ភ្នែក។

ព្រមទទួលនៅពេលដឹងមនុស្សម្នាក់ធ្វើខុសម្តងហើយម្តងទៀតដោយគ្រាន់តែសន្យាក៏ជៀលង់ថាគេអាចនឹងកែ បន្ទាប់ពីពួកគេរៀបការរួចទង្វើល្ងង់នោះហើយជាមូលហេតុដែលអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម