ស្លៀកពាក់ពណ៌អ្វី អារម្មណ៍អ្នកទៅតាមនោះដែរ
- 2021-02-11 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លៀកពាក់ពណ៌អ្វី អារម្មណ៍អ្នកទៅតាមនោះដែរ
ទំនៀមទម្លាប់ខ្មែរយើងមានការស្លៀកពាក់ប្រាំពីរពណ៌ទៅតាមថ្ងៃនីមួយៗក្នុងមួយសប្តាហ៍។ ពណ៌នីមួយៗក៏បានប្រាប់ពីអត្ថន័យ និងជំនឿទៅតាមនោះដែរ។ ដោយសារខ្មែរយើងឥលូវនេះមិនសូវប្រើសម្លៀកបំពាក់ប្រពៃណីប៉ុន្មានទេសម្រាប់ប្រចាំថ្ងៃ ដូចច្នេះការស្លៀកពាក់គឺមិនបានជ្រើសរើសទៅតាមពណ៌ទៀតឡើយ។ តែអ្នកដឹងទេថាពណ៌ដែលអ្នកស្លៀកពាក់អាចបញ្ចាក់ប្រាប់អត្ថន័យ និងធ្វើឲ្យអ្នកមានអារម្មណ៍ទៅតាមនោះដែរ។
១. ពណ៌ក្រហម គឺជាពណ៌ដែលធ្វើឲ្យអ្នកមានភាពជឿជាក់ តែត្រូវរើសពណ៌ក្រហមនោះឲ្យសមនឹងពណ៌សម្បុរស្បែករបស់អ្នកដែរ
២. ពណ៌លឿង ធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រស់បំព្រងទៅតាមនោះ អ្នកសប្បាយចិត្ត និងរួសរាយរាក់ទាក់ទៅមនុស្សជុំវិញខ្លួន
៣. ពណ៌ខៀវ តំណាងឲ្យភាពស្ងប់ ពេលទៅណាមកណាអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពនឹងទុកចិត្ត ហើយតែងតែជុំរុញឲ្យអ្នកបញ្ចេញភាពវិជ្ជមានជានិច្ច
៤. ពណ៌បៃតង ជាពណ៌តំណាងឲ្យធម្មជាតិ សំណាងល្អ សុខភាពល្អ ហើយអ្នកមានអារម្មណ៍ថាស្វាហាប់ជានិច្ចនៅពេលដែលពាក់ពណ៌បៃតង
៥. ពណ៌ស្វាយ ជាពណ៌ដែលធ្វើឲ្យអ្នកមើលទៅគឺចេះដឹង ចាស់ទុំ បង្ហាញពីភាពស្មោះត្រង់ និងភាពទាក់ទាញដោយការគោរព
៦. ពណ៌ខ្មៅ ធ្វើឲ្យអ្នកមើល និងខ្លួនឯងមានអារម្មណ៍ថា មានអំណាច ភាពឆើតឆាយ តែបើអ្នកមិនសប្បាយចិត្តរួចហើយ ពាក់ពណ៌ខ្មៅនឹងធ្វើឲ្យអារម្មណ៍កាន់តែសោកសៅ
៧. ពណ៌ទឹកក្រូច តំណាងឲ្យភាពរំភើប ចំណង់ជាលក្ខណៈបែបផ្សងព្រេង និងជាពណ៌ដែលធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅ
ប្រភពរូបភាព៖ Care For Cambodia, Pexels
ចុចអានបន្ត៖