អ្នក Single គួរតែធ្វើរឿងទាំងនេះក្នុងថ្ងៃ Valentine
- 2021-02-08 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នក Single គួរតែធ្វើរឿងទាំងនេះក្នុងថ្ងៃ Valentine
ពេលនេះហើយដែលអ្នក Single អាចនឹងមានអារម្មណ៏ថាច្រណែនអ្នកដែលមានគូបំផុតហើយ។ តែកុំបារម្ភខ្លួនមួយក៏មិនទាស់ខុសដែរ ទាំងនេះជារឿងទាំង ៥ យ៉ាងដែលអ្នកអាចធ្វើសម្រាប់ខ្លួនឯងនៅថ្ងៃ ១៤ កុម្ភះខាងមុខនេះ៖
១. មើលរឿងកុន ឬ រឿងកំប្លែងដែលធ្វើអោយអ្នកសើចអស់ពីពោះ
ងាយៗទេ តែការសើចនេះត្រូវបានរកឃើញថាជាឱសថដ័សក្តិសិទ្ធក្នុងការកាត់បន្ថយស្រ្តេស និង អាចធ្វើអោយអ្នកមានអារម្មណ៏ល្អឡើងភ្លាមៗ។ នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ខាងមុខនេះ អ្នកអាចចំនាយពេលទៅមើលរឿងកំប្លែង ហើយបើខ្វះអ្នកអោបសត្វចិញ្ចឹម និង តុក្កតាដែលមាននៅផ្ទះស្រាប់នេះហើយ យកមកជំនួសបាន។
២. ប្រមូលមិត្តភក្តិដែល Single មក Party
បើសិនជាសម្បូរមិត្តភក្តិដែលនៅទំនេរដែរនោះ ពេលនេះជាពេលដ៏ល្អបំផុតហើយក្នុងការជួបជុំគ្នា ហើយបង្ហាញក្ដីស្រលាញ់ដល់គ្នា ព្រោះថ្ងៃនេះមិនមែនពិសេសសម្រាប់តែអ្នកដែលមានគូនោះទេ។ ជាពិសេសបើសិនជាមិនចង់ ចេញក្រៅអ៊ូអរពេកនោះ អាចមកជួបជុំគ្នា នៅផ្ទះ ធ្វើអ្វីញ៉ាំជុំគ្នាក៏អាចធ្វើអោយថ្ងៃនេះមានន័យបានទៅហើយ។
៣. ធ្វើរឿងដែលអ្នកប្រាថ្នាជាយូរមកហើយ
ចំពោះអ្នក Single អាជីព ច្បាស់ជាយល់ចំនុចមួយនេះច្បាស់ជាងគេមិនខាន ជាពិសេសពេលដែលមិនមាននរណាមកចាប់អារម្មណ៏ Care ពីអ្នក មានតែអ្នកនេះហើយដែលគួរតែបារម្ភ និង ខ្វល់ខ្វាយពីសុខទុក្ខខ្លួនឯងអោយបានច្រើនបំផុត។ បើសិនជាមានរបស់ដែលអ្នកប្រាថ្នាចង់បាន តែមិនដាច់ចិត្តនឹងទិញកន្លងមក អ្នកគួរតែទិញជាកាដូខ្លួនឯងក្នុងពេលនេះ។
៤. ទាក់ទងទៅមិត្តភក្តិដែលនឹករលឹក
ពេលខ្លះ ជីវិតអ្នកអាចនឹងរវល់ពេករហូតដល់ថ្នាក់ មិនបានទាក់ទងជាមួយមនុស្សដែលអ្នកស្រលាញ់រាប់អាន។ ថ្ងៃនេះជាពេលដ៏សក្តិសមបំផុតហើយ ដើម្បីបង្ហាញថា អ្នកនៅតែនឹកគិតដល់ តែងតែមានគេនៅក្នុងចិត្តជានិច្ច។
៥. ធ្វើតាមចិត្តខ្លួនឯងមួយថ្ងៃ
បើសិនជាអ្នកមានរឿងដែលចង់ធ្វើក្នុងចិត្តទៅហើយ ក៏គួរតែបំពេញបំណងខ្លួនឯងទៅ មិនចាំបាច់ត្រូវខ្វល់ខ្វាយពីអ្នកដទៃច្រើនពេកនោះទេ សំខាន់អ្នកបានធ្វើអោយខ្លួនឯងសប្បាយចិត្ត និង បំពេញបំណងខ្លួនឯង ក៏អាចធ្វើថ្ងៃមួយនេះមានន័យយ៉ាងពេញលេញទៅហើយ។