ស្ត្រីម្នាក់បានបង្ហាញប្រាប់ និងអះអាងពិភពលោកថា Fashion គឺសម្រាប់មនុស្សគ្រប់គ្នា

  • 2021-02-05 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Katie Sturino គឺជាស្ត្រីដែលទទួលបានការគាំទ្រនឹងស្គាល់យ៉ាងខ្លាំងនៅលើប្រព័ន្ធបណ្តាញសង្គម Instagram ។ ភាពល្បីល្បាញរបស់នាងគឺមកពីការខិតខំប្រឹងប្រែងជុំរុញលើកទឹកចិត្តទៅនារីៗទាំងអស់ដែលមានរូបរាង ធាត់ ស្គម ឬធម្មតា ឲ្យចេះស្រឡាញ់នឹងមានជំនឿទុកចិត្តលើខ្លួនឯង ជាពិសេសនោះគឺទៅលើការស្លៀកពាក់។

Katie បានបង្កើតម៉ូដសម្លៀកបំពាក់គ្រប់ម៉ូដ គ្រប់យ៉ាងដែលតារាល្បីៗនៅក្នុងពិភពលោកបានស្លៀកពាក់ និងបានស្លៀកពាក់វា ហើយបានផូសនៅលើប្រព័ន្ធបណ្តាញសង្គម Instagram របស់នាង។

ទាំងនេះបានបង្ហាញនឹងអះអាងថា មនុស្សរាល់គ្នាអាចស្លៀកពាក់នូវអ្វីដែលខ្លួនស្រឡាញ់ដោយគ្មានការប្រកាន់ពីរូបរាងនោះទេ តែទទួលបានមកវិញនូវភាពស្រស់ស្អាត និងជំនឿទុកចិត្តលើខ្លួនឯង។

ខាងក្រោមនេះជាកម្រងរូបភាពដែលអាចធ្វើការអះអាងបានថា Fashion គឺសម្រាប់មនុស្សគ្រប់គ្នា៖

1. Princess Diana

2. Taylor Swift

3. Heidi Klum

4. Zoë Kravitz

5. Amal Clooney

6. Yara Shahidi

7. Irina Shayk

8. Kate Middleton

9. Gabrielle Union-Wade

10. Tan France

ប្រភពរូបភាព៖ Katie Sturino

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den