មូលហេតុស្លាប់របស់តារាប្រុស Kimi Qiao សន្និដ្ឋានជំហានដំបូង​ថាមានគេធ្វើ​បាប​ដល់​ស្លាប់

  • 2021-01-27 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តម្រុយ​ថ្មី​ៗ​ទាក់ទង​នឹង​ការ​ស្លាប់​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Kimi Qiao បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​នឹង​មិន​ព្រឺ​សម្បុរ​មិន​បាន។

មុន​នេះប​ន្តិច បណ្ដាញ​ព័ត៌មាន iFeng បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​អតីត​តារា​សម្ដែង​ប្រុស​ចិន Kimi Qiao ស្លុត​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ប្រភព​មួយ​នេះ​រាយការណ៍​អំពី​តម្រុយ​ថ្មី​ៗ ទាក់ទង​នឹង​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រុស​ស្អាត​រូប​នេះ។ តាម​នោះ​ដែរ ការ​ស្លាប់​របស់​តួ​រឿង Stay With Me មាន​ទាក់ទង​នឹង​អ្នក​ប្រុស​ ដែល​ជា​កូន​អ្នក​មាន​​លេខ​១​ចិន​ម្នាក់​។

ជាក់​ស្ដែង នៅពេល​តារា​កើត​ឆ្នាំ ១៩៨៧ ទទួល​មរណភាព មាន​ព័ត៌មាន​លេចឮ​ថា លោក​ត្រូវ​បាន​គេ​បំពាន​ផ្លូវ​ភេទ (BDSM) រហូត​ដល់​ស្លាប់។ ព័ត៌មាន​ចុះផ្សាយ​តាំង​ពី​ឆ្នាំ ២០១៩ បាន​​ឲ្យ​ដឹង​ថា កាល​នៅ​រស់​ សិល្បករ​រូ​ប​នេះ​ស្រលាញ់​គ្នា​ជាមួយ​ម៉ូដែល​ស្រី​ឈ្មោះ Li Ren ដែល​ជា​មិត្ត​​រួម​ផលិតកម្ម។ យ៉ាងណាក្ដី​​ មុន​នោះ ស្រី​ស្អាត​នេះ​​ក៏​ធ្លាប់​ត្រូវ​បាន​អ្នក​ប្រុស​​សម្បូរ​ទ្រព្យ​ម្នាក់​ចាប់​អារម្មណ៍​ដែរ។

ដោយសារសង្រ្គាមស្នេហ៍ កូនប្រុសអ្នកមានបានហៅបុរស២នាក់ឲ្យមកធ្វើបាបដោយបំពានផ្លូវភេទតារាប្រុសរូបនេះ ព្រម​ទាំង​មាន​ថត​វីដេអូ​ដើម្បី​គំរាម​លោក​ផង​ដែរ។ យ៉ាងណាក្ដី​ សារ​នៅ​ក្នុង​ក្រុម​មួយ​បាន​ទម្លាយ​ថា ដំបូង​ពួក​គេ​គ្រាន់​តែ​ចង់​លេង​ធម្មតា​ទេ តែ​មិន​ដឹង​ជា​ជ្រុល​យ៉ាង​ម៉េច​ទើប​ធ្វើ​ឲ្យ​លោក​ស្លាប់​តែ​ម្ដង។

ព័ត៌មាន​បន្ថែម​បាន​ឲ្យ​ដឹង​ថា ដើម្បី​កុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​តារា​សម្ដែង​នេះ​រក​រឿង អ្នក​ប្រុស​លេខ​១​ចិន​បាន ប្រើ​លុយ​ជា​ច្រើន​ដើម្បី​បំបិទ​មាត់។ តែមូលហេតុយ៉ាងណា ពេលនេះប៉ូលិសកំពុងស្រាវជ្រាវបន្ត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម