អារម្មណ៍ពិតរបស់ម្ខាងទៀត ពេលរងសម្ពាធផ្លូវចិត្តក្រោយឈ្លោះគ្នាម្តងៗ
- 2021-01-25 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍ពិតរបស់ម្ខាងទៀត ពេលរងសម្ពាធផ្លូវចិត្តក្រោយឈ្លោះគ្នាម្តងៗ
រាល់ការឈ្លោះគ្នាម្តងៗវាបានក្លាយជាចំណុចដែលធ្វើឲ្យស្នេហា និងទំនាក់ទំនងរបស់ពួកគេប្រែជាល្អក់កករ។ ពេលខឹង ប្រាកដជាម្ខាងទៀតលែងខ្វល់ពីអារម្មណ៍ម្ខាងទៀតហើយ ព្រោះពួកគេនឹងយល់តែអារម្មណ៍ខ្លួនឯង។ ខាងក្រោមនេះគឺបង្ហាញពីអារម្មណ៍របស់ដៃគូ ពេលរងសម្ពាធផ្លូវចិត្តក្រោយឈ្លោះគ្នាម្តងៗ។
១. ចង់បែកគ្នា
នៅពេលឈ្លោះគ្នាញឹកញាប់ពេក វាក៏បានក្លាយជាបញ្ហាដែលពិបាកដោះស្រាយ។ ពេលខ្លះ ម្នាក់ៗគិតយូរថា គួរតែដល់ពេលបែកគ្នាតែម្តងទៅ ព្រោះបញ្ហាវាបានក្លាយជាចំណុចដ៏រសើបមួយដែលការស្រលាញ់ប្រែជាការស្អប់បាត់ទៅហើយ។ លើសពីនេះ គូស្នេហ៍នឹងគិតថាម្នាក់នេះគឺមិនមែនជាមនុស្សដែលអាចធ្វើឲ្យជីវិតរបស់គេបានសប្បាយរិករាយនិងយូរអង្វែងឡើយ រហូតដល់គេត្រូវបំភ្លេចអំពើល្អគ្រប់យ៉ាងរបស់ដៃគូដែលធ្លាប់ធ្វើកន្លងមក។
២. ដាក់គម្រោងចង់រស់នៅបែប Single
ដោយសារតែពិបាកនឹងបន្តពេក រាល់ពេលឈ្លោះគ្នារួច គេនឹងប្រាប់ខ្លួនឯងថាលែងចង់មានស្នេហាទៀតហើយ ។
៣. ចេះកុហកដើម្បីចៀសវាងការឈ្លោះគ្នា
ពេលខ្លះដោយសារឈ្លោះគ្នាច្រើនដងពេក វាបានធ្វើឲ្យគូស្នេហ៍ប្រែជាហត់នឿយ អស់កម្លាំងនឹងរឿងដដែរៗ។ ម្ល៉ោះហើយ គាត់សុខចិត្តជ្រើសយកវិធីដោយការនិយាយកុហក ព្រោះមិនចង់ឈ្លោះគ្នានូវរឿងដដែរៗទៀតនោះទេ។
៤. ចង់ហៅម្ខាងទៀតមកនិយាយពីបញ្ហាឲ្យអស់ចិត្ត
នៅពេលបញ្ហាចេះតែគរឡើងពីមួយថ្ងៃទៅមួយថ្ងៃ គូស្នេហ៍ក៏អស់កម្លាំងកាយចិត្តនឹងនិយាយរកគ្នា។ រហូតពេលខ្លះពួកគេចង់សម្រាករហូតក៏មាន។ តែនៅពេលគិតម្តងទៀត ពួកគេនឹងចង់អង្គុយចុះតទល់គ្នា ហើយស្វែងរកឬសគល់ពីបញ្ហាដែលធ្វើឲ្យពួកគេឈ្លោះគ្នា មិនយល់ចិត្តគ្នាបែបនេះ ដើម្បីបញ្ចប់ជម្លោះត្រឹមនេះ៕