ជួបរឿងអាស្រូវច្រើន Zheng Shuang ប្រកាស​លក់​ផ្ទះតម្លៃ​២៣​លាន​ដុល្លារ

  • 2021-01-25 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ត្រូវ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​ចិន តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zheng Shuang លែង​មាន​ចំណូល​តទៀត ដែល​ធ្វើ​ឲ្យ​នាង​បង្ខំ​ចិត្ត​ត្រូវ​លក់​ផ្ទះ​ដែល​កំពុង​បង់​រំលោះ​។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កម្រង​រូបភាព​ប្រកាស​លក់​ខុនដូ​​លំដាប់​ខ្ពស់ ត្រូវ​បាន​ចែក​រំលែក​ពាសពេញ​បណ្ដាញ​សង្គម ក៏​ដូច​ជាវិបសាយ​លក់​អចលទ្រព្យ​ជា​ច្រើន។ នៅ​ក្នុង​នោះ​ដែរ ការ​ទូទាត់​លុយ​នៅ​ពេល​ទិញ​ផ្ទះ​នេះ​ត្រូវ​បាន​នាង​ផ្ដោត​ជា​ចម្បង។

មុន​ពេល​រឿង​អាស្រូវ​ស្រី​ស្អាត ២៩​ឆ្នាំ ជួល​គេ​កើត​កូន ហើយ​មិន​ទទួល​ស្គាល់​កើត​ឡើង នាង​បាន​ទិញ​ខុន​ដូ​ប្រភេទ Penthouse មាន​ទំហំ ៦៣០​ម៉ែត្រ​ការ៉េ នៅ​ក្នុង​គម្រោង The Magic City Fuxing Long Royal ដែល​ស្ថិត​ក្នុង​កណ្ដាល​បេះដូង​ក្រុង​សៀងហៃ។ ពី​លើ​ខុន​ដូ​​នេះ នាង​អាច​មើល​ទេសភាព​ទីក្រុង​សៀងហៃ​ទាំង​មូល។ តម្លៃ​ខុន​ដូ​នេះ​គឺ ១៥០​លាន​យាន់ (២៣.១ លាន​ដុល្លារ)។

យ៉ាងណាក្ដី ផ្ទះ​មួយ​នេះ​ តួ​រឿង LOVE O2O មិន​បាន​ទិញ​ដោយ​លុយ​សុទ្ធ​នោះ​ទេ គឺ​នាង​បង់​រំលោះ​ ដោយ​ក្នុង​១​ខែ​ ត្រូវ​បង់ ៦០​ម៉ឺន​យាន់ (៩២៨០០ ដុល្លារ)។ យ៉ាងណាក្ដី ដោយ​សារ​ពេល​នេះ​ អស់​ចំណូល នាង​លែង​មាន​លទ្ធភាព​បង់​ផ្ទះ​ហើយ។

នៅ​ពេល​នេះ នាង​កំពុង​ប្រកាស​លក់​វិញ ក្នុង​តម្លៃ​ត្រឹម​តែ ២០​លាន មាន​ន័យ​ថា​ទាប​ជាង​ទីផ្សារ ៣​លាន​ដុល្លារ។ តែ Sina នៅ​តែ​គិត​ថា នាង​នៅ​តែ​ពិបាក​លក់​ចេញ ត្បិត​ក្រោយ​រឿង​អាស្រូវ​របស់​នាង គេ​គិត​ថា ផ្ទះ​នេះ​ប្រាកដ​ជា​ហុងស៊ុយ​មិន​ល្អ។ នៅ​ក្នុង​​ការ​ប្រកាស​លក់​ផ្ទះ​នេះ Zheng Shuang បាន​ឲ្យ​ដឹង​ថា​ នាង​ត្រូវ​ការ​លុយ​សុទ្ធ​ពេល​ទិញ និង​ត្រូវ​ណាត់​មុន​ពេល​ចង់​មើល​ផ្ទះ ហើយ​អ្នក​ទិញ​ត្រូវ​​បញ្ជាក់​ពី​ចំណូល​របស់​ខ្លួន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម